ភ្នំពេញ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានបញ្ជាក់ថា បន្ទាប់ពីទទួលបានបណ្ដឹងសុំអន្តរាគមន៍ពីឪពុកម្ដាយរបស់យុវតីជនជាតិសិង្ហបុរី សមត្ថកិច្ចនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការបើកប្រតិបត្តិការស្វែងរកភ្លាមៗ។
ព័ត៌មានពាក់ព័ន្ធរឿងនេះ សូមចុចអាន៖ អាជ្ញាធរកម្ពុជាបើកការស្រាវជ្រាវជាបន្ទាន់ ករណីនារីជនជាតិសិង្ហបុរីម្នាក់បាត់ខ្លួន ក្រោយសង្ស័យត្រូវគេល្បួងមកកម្ពុជា


ជាលទ្ធផល មន្ត្រីនគរបាលកម្ពុជា បានរកឃើញយុវតីរូបនោះកំពុងស្នាក់នៅក្នុងអគារខុនដូរ ហើយនាងបានបញ្ជាក់ថា មិនបានរងគ្រោះដោយអំពើជួញដូរមនុស្ស ឬទទួលរងការធ្វើទារុណកម្មណាមួយឡើយ។
បើតាមការបញ្ជាក់របស់នាង មូលហេតុនៃការបាត់ទំនាក់ទំនងជាមួយក្រុមគ្រួសារ គឺកើតចេញពីបញ្ហាគ្រួសារផ្ទាល់ខ្លួន ដែលនាំឱ្យនាងសម្រេចចិត្តធ្វើដំណើរមកប្រទេសកម្ពុជា និងបិទការទាក់ទងជាមួយសមាជិកគ្រួសារទាំងអស់។
បច្ចុប្បន្ន យុវតីរូបនេះមានសុវត្ថិភាព និងកំពុងស្ថិតក្រោមការយកចិត្តទុកដាក់ពីមន្ត្រីជំនាញរបស់កម្ពុជា។


