
ក្រុមបាល់ទាត់នារីភ្នំពេញក្រោន (Phnom Penh Crown FC) តំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅក្នុងពូល B (Group B) នៃវគ្គជម្រុះ Preliminary Stage ពានរង្វាន់បាល់ទាត់ក្លិបនារីអាស៊ី AFC Women’s Champions League 2026–27។
ការប្រកួតក្នុងពូលនេះ នឹងប្រព្រឹត្តទៅនៅកីឡដ្ឋាន Dolen Omurzakov Stadium ក្នុងទីក្រុង Bishkek ប្រទេសកៀគីស្ថាន (Kyrgyzstan) ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែសីហា យកតែ១ក្រុមប៉ុណ្ណោះឡើងទៅវគ្គចែកពូល។
កម្មវិធីប្រកួតផ្លូវការក្នុងពូល B របស់ភ្នំពេញក្រោនដូចខាងក្រោម៖
- ប្រកួតទី១៖ TSL FC (ហុងកុង) ប៉ះ ភ្នំពេញក្រោន
- ថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦ ម៉ោង ៥:០០ល្ងាច
- កីឡដ្ឋាន Dolen Omurzakov Stadium, Bishkek
- ប្រកួតទី២៖ ភ្នំពេញក្រោន ប៉ះ Kaya FC-Iloilo (ហ្វីលីពីន)
- ថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ ម៉ោង ៥:០០ ល្ងាច
- កីឡដ្ឋាន Dolen Omurzakov Stadium, Bishkek
- ប្រកួតទី៣៖ ភ្នំពេញក្រោន ប៉ះ FC Ilbirs (កៀគីស្ថាន – ម្ចាស់ផ្ទះ)
- ថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២៦ ម៉ោង ៩:០០យប់
- កីឡដ្ឋាន Dolen Omurzakov Stadium, Bishkek៕

