ក្លិបបាល់ទាត់វិសាខា ក្រោមការដឹកនាំរបស់លោក Scott Cooper គ្រូបង្វឹកជនជាតិអង់គ្លេស បាននាំចូលកីឡាករបរទេស៧នាក់ និងកីឡាករចូលសញ្ជាតិខ្មែរ១នាក់ ត្រៀមសម្រាប់ពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៦-២៧។

  • Lucas Ambiel ខ្សែការពារ ជនជាតិប្រេស៊ីល
  • Donovan Ewolo ខ្សែប្រយុទ្ធ ជនជាតិកាមេរូន
  • Sherwin Seedorf ខ្សែប្រយុទ្ធ ជនជាតិហូឡង់
  • Ousman Gai ខ្សែប្រយុទ្ធ ជនជាតិហ្គំប៊ី
  • Cristian Roque ខ្សែប្រយុទ្ធ ជនជាតិប្រេស៊ីល
  • Jaume Cuéllar ខ្សែប្រយុទ្ធ ជនជាតិបូលីវី
  • Aly Ndom ខ្សែបម្រើ ជនជាតិបារាំង
  • Andrés Nieto ខ្សែបម្រើ កីឡាករចូលសញ្ជាតិខ្មែរ

ស្របពេល Vitālijs Jagodinskis ខ្សែការពារ ជនជាតិ​ឡេ​តូ​នី មិនទាន់ច្បាស់ថាក្លិបបន្ត ឬចែកផ្លូវ ក្រោយរូបគេមិនទាន់បង្ហាញវត្តមានហ្វឹកហាត់ជាមួយក្លិបរដូវកាលថ្មីនេះឡើយ។

ភារកិច្ចដំបូងគេរបស់ក្លិបបាល់ទាត់វិសាខា គឺជំនួបទល់នឹងព្រះខ័នរាជស្វាយរៀង ពានរង្វាន់ Cambodian Super Cup នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៦:០០នាទីល្ងាច នាពហុកីឡដ្ឋានជាតិមរតកតេជោ៕

Share.