ក្លិបបាល់ទាត់ អឹមអូអាយ កំពង់ដេវ៉ា បានប្រកាសនាំចូលខ្សែការពារជនជាតិប្រេស៊ីល Maurício Barbosa កម្ពស់ ១.៩៨ម៉ែត្រ វ័យ៣១ឆ្នាំ ត្រៀមសម្រាប់ពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៦-២៧។

Maurício Barbosa ថ្លែងថា៖«ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលបានមករស់នៅក្នុងប្រទេសកម្ពុជា ដែលជាប្រទេសពោរពេញដោយភាពរួសរាយរាក់ទាក់ និងស្នាមញញឹម។ ខ្ញុំកម្រមានអារម្មណ៍ថាត្រូវបានយកចិត្តទុកដាក់ និងថែរក្សាបានល្អដូចនៅទីនេះណាស់។ នៅ អឹមអូអាយ កំពង់ដេវ៉ា ពួកយើងត្រូវបានចាត់ទុកដូចជាសមាជិកគ្រួសារមួយ ហើយនោះពិតជាអស្ចារ្យមែន!»។

វីដេអូជុំវិញការប្រកាសនាំចូលខ្សែការពារប្រេស៊ីល Maurício Barbosa៖

Share.