ហេតុការណ៍បាញ់ប្រហារដ៏រន្ធត់មួយបានកើតឡើងនៅក្នុងសាលារៀន Debsirin Nonthaburi ស្ថិតក្នុងស្រុក Bang Kruai ខេត្ត ណុនថាបុរី ប្រទេសថៃ គិតត្រឹម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦នេះ បានបណ្តាលឱ្យគ្រូបង្រៀនចំនួន ៣នាក់បាត់បង់ជីវិត និងសិស្ស ៣នាក់ស្លាប់ ព្រមទាំងរបួសច្រើននាក់ទៀត ខណៈសិស្សសាលាដែលជាខ្មាន់កាំភ្លើងក៏បានបាត់បង់ជីវិតនៅកន្លែងកើតហេតុដែរ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច និងអាជ្ញាធរក្នុងតំបន់ថៃបានឱ្យដឹងថា ហេតុការណ៍នេះបានបង្កឱ្យមានភាពចលាចល និងការភ័យខ្លាចយ៉ាងខ្លាំងដល់សិស្សានុសិស្ស គ្រូបង្រៀន និងបុគ្គលិកនៅក្នុងសាលា។ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងនគរបាល ក្រុមសង្គ្រោះបន្ទាន់ និងក្រុមគ្រូពេទ្យបានប្រញាប់ប្រញាល់ចុះអន្តរាគមន៍ បិទខ្ទប់តំបន់កើតហេតុ និងផ្លាស់ទីលំនៅសិស្ស និងបុគ្គលិកចេញពីតំបន់គ្រោះថ្នាក់ភ្លាមៗ។







ផ្អែកលើការអង្កេតបឋម បានឱ្យដឹងថា ដំបូងមនុស្សចំនួន ១៥ នាក់បានរងរបួស ប៉ុន្តែក្រោយមកក្នុងនោះមានកំណើនសិស្សបាត់បង់ជីវិតបានកើនឡើង រហូតសរុប ៧ នាក់ រួមទាំងខ្មាន់កាំភ្លើងត្រូវបានកំណត់អត្តសញ្ញាណថាជាសិស្សនៅក្នុងសាលាកើតហេតុផ្ទាល់៕

