ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៦ មន្ត្រីជំនាញបានចុះត្រួតពិនិត្យផ្ទះមួយកន្លែង ស្ថិតក្នុងភូមិ ៤ ឃុំថាកាសែម បន្ទាប់ពីការស្រាវជ្រាវ និងប្រមូលព័ត៌មានរហូតរកឃើញតម្រុយថា មានបុគ្គលពាក់ព័ន្ធនឹងគ្រឿងញៀនរស់នៅខាងក្នុង។

ក្នុងអំឡុងពេលត្រួតពិនិត្យ មន្ត្រីបានរកឃើញឈ្មោះ ថាវ៉ាត់ អាយុ ៥១ ឆ្នាំ រស់នៅក្នងបន្ទប់ជាមួយមិត្តស្រី ដោយអ្នកទាំងពីរ កំពុងរួមភេទជាមួយគ្នា។ មន្ត្រីក៏បានបញ្ជាឱ្យបញ្ឈប់សកម្មភាព និងឱ្យអ្នកទាំងពីររៀបចំស្លៀកពាក់ឱ្យបានរៀបរយ សិនមុននឹងគ្រប់គ្រងទីតាំង ដើម្បីការពារការបំផ្លាញ ឬផ្លាស់ប្តូរទីតាំងវត្ថុតាង។
បន្ទាប់មក មន្ត្រីបានពង្រាយកម្លាំងឆែកឆេរនៅក្នុងបន្ទប់ ទាំងនៅក្រោមគ្រែ ទូខោអាវ និងបរិវេណជុំវិញ រហូតរកឃើញថ្នាំញៀន (ប្រភេទយ៉ាប៉ា) ចំនួន ២៣ គ្រាប់ ព្រមទាំងប្រាក់សុទ្ធ ១៤,០០០ បាត ទើបដកហូតទុកជាវត្ថុតាងដើម្បីកសាងសំណុំរឿង។

ក្រៅពីនេះ មន្ត្រីក៏បានឆែកឆេរកាបូបស្ពាយរបស់មិត្តស្រីឈ្មោះ ថាវ៉ាត់ ហើយបានរកឃើញសម្ភារសង្ស័យដែលពាក់ព័ន្ធនឹងគ្រឿងញៀននៅខាងក្នុង ទើបដកហូតយកទៅពិនិត្យបន្ថែម។
ផ្អែកតាមការសាកសួរបន្ថែម ឈ្មោះ ថាវ៉ាត់ បានសារភាពថា ថ្នាំញៀន ២៣ គ្រាប់ដែលរកឃើញក្នុងបន្ទប់ពិតជាជារបស់ខ្លួនមែន ដោយអះអាងថា ទិញមកទុកសេពខ្លួនឯង។ ខណៈពេលដែលមន្ត្រីនាំខ្លួនអ្នកទាំងពីរទៅពិនិត្យទឹកនោមដើម្បីស្វែងរកសារធាតុញៀន លទ្ធផលនៃការធ្វើតេស្តបឋមបង្ហាញថា មានសារធាតុញៀននៅក្នុងទឹកនោមរបស់អ្នកទាំងពីរ។
ជាជំហានដំបូង អាជ្ញាធរបានធ្វើកំណត់ហេតុចាប់ខ្លួន ព្រមទាំងឃាត់ខ្លួនឈ្មោះ ថាវ៉ាត់ និងមិត្តស្រី រួមជាមួយវត្ថុតាងថ្នាំញៀន ២៣ គ្រាប់ ប្រាក់សុទ្ធ ១៤,០០០ បាត និងលទ្ធផលតេស្តទឹកនោម បញ្ជូនទៅកាន់មន្ត្រីស៊ើបអង្កេតនៃអធិការដ្ឋាននគរបាលស្រុកមឿងស្រះកែវ ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្តទៀតុះ

