ក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា (Cambodian Premier League) បានបានប្រកាសដាក់លក់សំបុត្រការប្រកួតពានរង្វាន់ Cambodian Super Cup ឆ្នាំ២០២៦ រវាងក្រុមព្រះខ័នរាជស្វាយរៀង ទល់នឹងវិសាខា នៅថ្ងៃទី៣០ ខែសីហា ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។

ដោយបែងចែកជា២ប្រភេទ គឺប្រភេទទី១ មានតម្លៃ ១០,០០០ រៀល និងប្រភេទទី២ មានតម្លៃត្រឹមតែ ៨,០០០ រៀលប៉ុណ្ណោះ។ ជាពិសេសអ្នកគាំទ្រនឹងទទួលបាន ការបញ្ចុះតម្លៃ ២,០០០ រៀលបន្ថែម លើសំបុត្រសន្លឹកទី១ ដោយស្វ័យប្រវត្តិ តាមរយៈគណនី CPL Plus (CPL+) ។

សម្រាប់អ្នកគាំទ្របាល់ទាត់កម្ពុជា ដែលចង់ចូលរួមទស្សនាការប្រកួតដ៏សំខាន់នេះ កុំភ្លេចចូលទៅកាន់ CPL Mini App ដើម្បីទិញសំបុត្រតាមជំហានខាងក្រោមនេះ៖
១. ចូលទៅកាន់ CPL Mini App: https://t.me/cplkh_bot/home 📱
២. ជ្រើសរើសប្រភេទសំបុត្រដែលអ្នកត្រូវការ
៣. ប្រព័ន្ធនឹងភ្ជាប់ទៅកាន់គណនី CPL Plus (CPL+) របស់អ្នកដោយស្វ័យប្រវត្តិ (ករណីមិនទាន់មាន នឹងមានការណែនាំឱ្យចុះឈ្មោះបង្កើតគណនីថ្មី)
៤. ទទួលបានការបញ្ចុះតម្លៃ ២,០០០៛ លើសំបុត្រសន្លឹកទី១ ដោយស្វ័យប្រវត្តិ!
 
📌 លក្ខខណ្ឌកំណត់៖
• ការបញ្ចុះតម្លៃ ២,០០០៛ ផ្តល់ជូនតែសំបុត្រសន្លឹកទី១ ក្នុង ១ គណនី CPL Plus (CPL+) ប៉ុណ្ណោះ
• ចាប់ពីសំបុត្រសន្លឹកទី២ ឡើងទៅ នឹងត្រូវគិតថ្លៃតាមតម្លៃធម្មតា

ក្រោយចប់ពានរង្វាន់បើករដូវកាលមួយនេះ ការប្រកួតលីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ ២០២៦-២៧ នឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី៥ ខែកញ្ញា ខាងមុខ ខណៈសមាជិកចូលរួមគឺមានចំនួន១១ក្រុម៕

Share.