ពានរង្វាន់លីគយុវជនកម្ពុជា (Cambodian Youth League) អាយុក្រោម១៦ និង១៨ឆ្នាំ បានឈានដល់សប្តាហ៍ទី៥ ហើយក្រោយសម្រាក១សប្តាហ៍កន្លងទៅ។ ដោយនៅថ្ងៃទី១៦ ខែសិហា ខាងមុននេះ មានការប្រកួតចំនួន១០ក្រុម ទាំងពីរឈុតនឹងបន្តប៉ះគ្នាតាមកាលវិភាគរៀងខ្លួន។

កម្មវិធីប្រកួតសប្តាហ៍ទី៥ ឈុតយុវជនអាយុក្រោម១៦ឆ្នាំ

កម្មវិធីប្រកួតសប្តាហ៍ទី៥ ឈុតយុវជនអាយុក្រោម១៨ឆ្នាំ

ពានរង្វាន់លីគយុវជនកម្ពុជា (Cambodian Youth League) U16&U18 រដូវកាលថ្មីឆ្នាំ២០២៦-២៧ មានសមាជិក១១ក្រុមចូលរួមប្រកួត ដោយប្រើប្រាស់រូបមន្តប្រកួតដូចឆ្នាំកន្លងទៅដែរ ។ ក្រុមទាំង១១ដែលជាសមាជិក ត្រូវប្រកួតគ្នាចំនួន២ជុំ (Home/Away) ។

រដូវកាលថ្មីនេះបានចាប់ផ្តើមប្រកួតនៅថ្ងៃទី២៨ ខែមិថុនា នឹងបញ្ចប់ទៅវិញឆ្នាំ២០២៧ ខាងមុខ ខណៈកាលវិភាគ និងកម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រគណៈកម្មការរៀបចំការប្រកួត មិនទាន់សម្រេចនៅឡើយទេ។

សូមរំលឹកថាក្រុមបាល់ទាត់វិសាខា ជាម្ចាស់ជើងឯករដូវកាលឆ្នាំចាស់ (២០២៥-២៦) ដោយក្រុមយុវជនវិសាខា អាយុក្រោម១៦ និងអាយុក្រោម១៨ឆ្នាំ បានប្រជែងយកពិន្ទុខ្ពស់ជាងគេ បើធៀបនឹង១០ផ្សេងទៀត៕

https://troryorng.com/
Share.