ក្រុមបាល់ទាត់នារីភ្នំពេញក្រោនតំណាងឱ្យកម្ពុជា បាន​ចេញ​ដំណើរ​ទៅកាន់​ប្រទេស​ កៀគីស្ថាន មុន៤ថ្ងៃដើម្បី​ត្រៀម​ជួប​ក្រុម TSL FC (ហុងកុង) ប្រកួត​បើក​ឆាកពូល B​វគ្គជម្រុះ Preliminary Stage ពានរង្វាន់បាល់ទាត់ក្លិបនារីអាស៊ី AFC Women’s Champions League 2026–27 នៅ​ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។

ក្រុម​នារីភ្នំពេញ​ក្រោន ស្ថិតនៅក្នុងពូល B (Group B) ជាមួយ TSL FC (ហុងកុង) Kaya FC-Iloilo (ហ្វីលីពីន) និង FC Ilbirs (កៀគីស្ថាន – ម្ចាស់ផ្ទះ)។ ការប្រកួត នឹងប្រព្រឹត្តទៅនៅកីឡដ្ឋាន Dolen Omurzakov Stadium ក្នុងទីក្រុង Bishkek ប្រទេសកៀគីស្ថាន ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែសីហា យកតែ១ក្រុមប៉ុណ្ណោះឡើងទៅវគ្គចែកពូល។

កម្មវិធីប្រកួតផ្លូវការក្នុងពូល B របស់ភ្នំពេញក្រោនដូចខាងក្រោម៖

  • ប្រកួតទី១៖ TSL FC (ហុងកុង) ប៉ះ ភ្នំពេញក្រោន
    • ថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦ ម៉ោង ៥:០០ល្ងាច
    • កីឡដ្ឋាន Dolen Omurzakov Stadium, Bishkek
  • ប្រកួតទី២៖ ភ្នំពេញក្រោន ប៉ះ Kaya FC-Iloilo (ហ្វីលីពីន)
    • ថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ ម៉ោង ៥:០០ ល្ងាច
    • កីឡដ្ឋាន Dolen Omurzakov Stadium, Bishkek
  • ប្រកួតទី៣៖ ភ្នំពេញក្រោន ប៉ះ FC Ilbirs (កៀគីស្ថាន – ម្ចាស់ផ្ទះ)
    • ថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២៦ ម៉ោង ៩:០០យប់
    • កីឡដ្ឋាន Dolen Omurzakov Stadium, Bishkek៕
Share.