ក្នុងជំហានយុទ្ធសាស្ត្រថ្មីមួយដើម្បីពង្រីកទីផ្សារនាំចេញ និងលើកកម្ពស់ផលិតផលស្រុកលើឆាកអន្តរជាតិ ប្រតិភូធុរកិច្ចកម្ពុជាបាននាំយកផលិតផលកែច្នៃ និងសិប្បកម្មកែច្នៃយ៉ាងប្រណិតរបស់ខ្មែរ ទៅបង្ហាញមុខ និងស្វែងរកដៃគូពាណិជ្ជកម្មដោយផ្ទាល់នៅក្នុងសាធារណរដ្ឋសង្គមនិយមវៀតណាម។

ប្រតិបត្តិការបេសកកម្មពាណិជ្ជកម្មនេះ ត្រូវ បានដឹកនាំ និងសម្របសម្រួលដោយលោក ហោ ដារ៉េត អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម ដោយបាននាំយកក្រុមហ៊ុនស្រុកធំៗ រួមមាន ក្រុមហ៊ុន Campion Group និងសិប្បកម្ម Norea Craftsmanship Decor ចូលរួមក្នុង «ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ EWEC 2026» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នាទីក្រុងដាណាំង។

ការបើកយុទ្ធនាការផ្សព្វផ្សាយផលិតផលខ្មែរនៅក្រុងដាណាំងនាពេលនេះ មិនត្រឹមតែជាឱកាសមាសសម្រាប់​សហគ្រាស​ធុនតូច និងមធ្យម (SMEs) កម្ពុជាក្នុងការស្វែងរកការបញ្ជាទិញ ថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកាតាលីករយ៉ាងសំខាន់ ក្នុងការរុញច្រានទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម ឱ្យកាន់តែស្អិតរមួត និងមានតុល្យភាពបន្ថែមទៀត។

តាមរយៈការកសាងទំនុកចិត្តលើគុណភាពផលិតផល និងការបង្កើតបណ្តាញចែកចាយផ្លូវការនេះ រំពឹងថានឹងបើកផ្លូវឱ្យផលិតផលកែច្នៃ និងសិប្បកម្មខ្មែរជាច្រើនទៀត អាចវាយលុកចូលក្នុងទីផ្សារប្រទេសជិតខាងមួយនេះបានកាន់តែទូលំទូលាយ នាពេលអនាគតដ៏ខ្លីខាងមុខ៕

Share.