

កីឡាករ វឿន វាសនា សមាជិកក្រុមបាល់ទះជម្រើសជាតិកម្ពុជា ត្រៀមជួយក្រុមបាល់ទះ Win+Streak នៅលីគបាល់ទះតៃវ៉ាន់ រដូវកាល ២០២៦-២៧ សប្តាហ៍ទី១បើកឆាកប៉ះ TSG Skyhawks នៅថ្ងៃសៅរ៍ ទី១៧ ខែតុលា ខាងមុខនេះ។
មុនទៅតៃវ៉ាន់ វឿន វាសនា ត្រូវនៅជួយក្រុមបាល់ទះជម្រើសជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទះអន្តរជាតិពានរង្វាន់ សម្តេចធិបតី រដូវកាលទី២ ដែលគ្រោងនឹងចាប់ផ្តើមពី១៩ សីហា ២០២៦ នាពហុកីឡដ្ឋានជាតិឣូឡាំពិក សារព័ត៌មានត្រយង ទទួលសិទ្ធិផ្សាយផ្ទាល់ផ្តាច់មុខ។

គួរដឹងថាក្លិបបាល់ទះ Win Streak សមាជិកលីគកំពូលតៃវ៉ាន់ Taiwan Professional Volleyball League បន្ទាប់ពីបន្តកុងត្រាថ្មីដល់កីឡាករ វឿន វាសនា បន្តនាំចូលកីឡាករថ្មី៤រូប ត្រៀមសម្រាប់រដូវកាលថ្មីឆ្នាំ ២០២៦-២៧។
- កីឡាករ Nikkel Mikhail ជនជាតិរុស្ស៊ី កម្ពស់ ២.០១ម៉ែត្រ តួនាទី Outside Hitter និង Opposite វ័យ២៨ឆ្នាំ
- កីឡាករ Lin Chia Wei តួនាទី Setter
- កីឡាករ Ko Tsung Fu តួនាទី Middle Blocker
- កីឡាករ Jardel Oliveira ជនជាតិប្រេស៊ីល តួនាទី Outside Hitter៕





