ភ្នំពេញក្រោន នឹងប្រើប្រាស់ពហុកីឡដ្ឋានជាតិមរតកតេជោ សម្រាប់ពាន AFC Champions League Two ២០២៦/២៧ ដែលគ្រងចាប់ផ្ដើមពីថ្ងៃទី១៥ ខែកញ្ញា រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦។

ដូចនេះ ភ្នំពេញក្រោន ជាមួយ ព្រះខ័នរាជស្វាយរៀង នឹងត្រូវឆ្លាស់វេនគ្នា ដើម្បីយកពហុកីឡដ្ឋានជាតិមរតកតេជោធ្វើជាទឹកដីរបស់ខ្លួន ដោយសារទីតាំងមួយនេះ មានស្ដង់ដារបស់ AFC សម្រាប់ពានលំដាប់ទី២។
បន្ទាប់ពីចាប់ឆ្នោតរួចរាល់ ព្រះខ័នរាជស្វាយរៀង នៅពូល G ជាមួយជើងខ្លាំង Machida Zelvia ជប៉ុន Shanghai Shenhua ចិន Tampines Rovers សិង្ហបុរី ខណ: ភ្នំពេញក្រោន នៅពូល H ជាមួយក្រុមខ្លាំង Gangwon FC កូរ៉េខាងត្បូង Kitchee ហុងកុង Kuching City ម៉ាឡេស៊ី ។


កម្មវិធីប្រកួតរបស់ ព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន មានដូចខាងក្រោម៖


គួរបញ្ជាក់ថា បន្ទាប់ពីក្លិបកម្ពុជា ធ្វើបានល្អ សហព័ន្ធកីឡាបាល់ទាត់អាស៊ី AFC បានផ្ដល់កៅអីកន្លះ ១+១ ក្នុងពានរង្វាន់លំដាប់ទី២នៅទ្វីបអាស៊ី គឺ AFC Champions League Two រដូវកាល ២០២៦-២៧៕


