ការប្រកួតពានរង្វាន់កីឡាបាល់ទះអន្តរជាតិដណ្ដើមជើងឯក សម្ដេចធិបតី (SAMDECH THIPADEI CUP) រដូវកាលទី២ ឆ្នាំ២០២៦ នឹងចាប់ផ្ដើមនៅថ្ងៃទី១៩ ខែសីហានេះ ពីម៉ោង៤:នាទីរសៀលតទៅ នៅវិមានពហុកីឡដ្ឋានជាតិ អូឡាំពិក។

សម្រាប់ សមាសភាពចូលរួមមានក្រុមបាល់ទះជម្រើសជាតិកម្ពុជា ឈុត A និង B ក្រុមបាល់ទះ MBSA ម៉ាឡេស៊ី និង DONG NAI CITY VOLLEYBALL CLUB វៀតណាម។
ការប្រកួតមានចំនួន ២គូ ដោយកូទី១ ក្រុម MBSA របស់ម៉ាឡេស៊ី ត្រូវជួប ក្រុម Dong Nai វគ្គសន្សុំពុន្ទុដណ្ដើមជើងឯក សម្ដេចធិបតី (SAMDECH THIPADEI CUP) រដូវកាលទី២ ចំពោះគូពិសេសទី២ គឺក្រុមជម្រើសជាតិកម្ពុជា A នឹងប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ម៉ោង ៦:៣០នាទីល្ងាច។
សូមបញ្ជាក់ថា ការប្រកួតមិត្តភាពអន្តរជាតិ រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ចំនួន២ប្រកួត ថ្ងៃទី១៩ មួយលើក និងថ្ងៃទី២៥ មួយលើក ដើម្បីបង្កើនបទពិសោធន៍ និងពង្រឹងសមត្ថភាពក្រុមជម្រើសជាតិកម្ពុជា សម្រាប់ការប្រកួតអន្តរជាតិនាពេលខាងមុខ។

ពានរង្វាន់នេះ នឹងចាប់ផ្ដើមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ តទៅនៅពហុកីឡដ្ឋានជាតិ (ស្តាតឣូឡាំពិក) ដោយតម្លៃសំបុត្រចូលរួមទស្សនាមានដូចជា៖ Zone A តម្លៃ ៤ដុល្លារ Zone B តម្លៃ ២.៥ដុល្លារ។





