ក្រោយឈ្នះជើងឯកពានរង្វាន់មុនបើករដូវកាល Pre-Season Cup 2026 ក្លិបបាល់ទាត់ភ្នំពេញក្រោន បានប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី កាលពីថ្ងៃទី១៩ ខែសីហា កន្លងទៅ នៅប្រទេសម៉ាឡេស៊ី មុនធ្វើដំណើរមកកម្ពុជា វិញចូលរួមពានរង្វាន់លីគកំពូលកម្ពុជា ។

ជាលទ្ធផលឃើញថា ក្រុមម្ចាស់ផ្ទះយុវជនម៉ាឡេស៊ី បានយកជ័យជម្នះលើក្រុមភ្នំពេញក្រោន ក្នុងលទ្ធផល ២-១ ។

សូមរំឮកថា ក្រុមភ្នំពេញក្រោន របស់កម្ពុជា បានគ្រងជើងឯកពានរង្វាន់ Pre-Season Cup 2026 ក្រោយឈ្នះក្រុម MFC ដោយបាល់កាត់ក្តី១១ម៉ែត្រ ១-៣ ក្រោយស្មើគ្នា ១-១ វគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ កន្លងទៅ៕

