ពីមហាវិទ្យាល័យភូមិន្ទយោធាអូស្រា្តលី-ដាន់ទ្រូន (Royal Military College – Duntroon) នារាជធានីកង់បេរ៉ា សិក្ខាកាមនាយទាហាននៃកងយោធពលខេមរភូមិន្ទពីររូបគឺ អនុសេនីយ៍ទោ ផន តារាបូទី និងអនុសេនីយ៍ទោ វឌ្ឍនៈ រាជសីហ៍ បានដើរព្យុះហយាត្រាបញ្ចប់ការសិក្សា វគ្គនាយទាហានសកម្មទ័ពជើងគោកនៅមហាវិទ្យាល័យភូមិន្ទយោធាអូស្រា្តលី-ដាន់ទ្រូន ដោយជោគជ័យ បំពាក់ឋាន្តនរសក្តិ៍ជានាយទាហានកងយោធពលខេមរភូមិន្ទ ក្រោយពីបានឆ្លងកាត់ការបណ្តុះបណ្តាលអស់រយៈពេលបួនឆ្នាំនៅប្រទេសអូស្រ្តាលី។

ពិធីបញ្ចប់ការសិក្សាត្រូវបានប្រារព្ធឡើងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៧ អមដោយព្យុះហយាត្រានៃកងឯកភាពសិក្ខាកាមយោធាដ៏គគ្រឹកគគ្រេង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ Samantha Joy Mostyn អគ្គទេសាភិបាល នៃប្រទេសអូស្រ្តាលី អមដោយវត្តមានជាពិសេសនៃ ឯកឧត្តម ណុំ ពិសិដ្ឋ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ព្រមទាំងការិយាល័យអនុពន្ធ័យោធាកម្ពុជា ប្រចាំនៅប្រទេសអូស្រ្តាលី ដឹកនាំដោយ វរនាវីឯក សុទ្ធ សុធារៈ ហើយក្នុងនោះក៏មានវត្តមានសិស្សច្បងដែលជាសមាជិកក្រុម RARA មួយរូបផងដែរគឺ វរសេនីយ៍ទោ ប៊ុន ចាន់វិចិត្រ នាយរងសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមអបអរសាទរពិធីបញ្ចប់ការសិក្សា នៃសិក្ខាកាមនាយទាហានកងកងយោធពលខេមរភូមិន្ទ នៅមហាវិទ្យាល័យភូមិន្ទយោធាអូស្រ្តាលី-ដាន់ទ្រូន ផងដែរ។



