ក្រុមជម្រើសជាតិវៀតណាម គ្រងជើងឯកលើកទី៤ ពានរង្វាន់​ប្រចាំតំបន់​អាស៊ាន ASEAN Championship 2026 ក្រោយឈ្នះក្រុមជម្រើសជាតិថៃនៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ដោយ​​លទ្ធផលសរុបពីរជើង ៤-២ កាលពីរាត្រីថ្ងៃទី២៦ ខែសីហា កន្លង​ទៅ នៅកីឡដ្ឋាន Mỹ Đình National ប្រទេសវៀតណាម។

លទ្ធផលទាំងពីរជើងវគ្គផ្តាច់ព្រ័ត្រ៖

  • ជើងទី១ ថៃ ០-២ វៀតណាម ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦
  • ជើងទី២ វៀតណាម ២-២ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦

អត្ថបទពាក់ព័ន្ធ៖ វៀតណាម ជួបថៃ ល្ងាច​នេះ ត្រៀម​ការពារតំណែងជើងឯក នៃពានរង្វាន់ជើងឯកអាស៊ាន ឆ្នាំ២០២៦

ព្រឹត្តិកាណ៍ប្រកួត​បាល់ទាត់បុរសជើងឯកអាស៊ាន ដែលប្ដូរឈ្មោះថ្មីតាមម្ចាស់ឧបត្ថម្ភ ASEAN Hyundai Cup ឆ្នាំ២០២៦ ចាប់ផ្ដើមពីថ្ងៃទី២៤ ខែកក្កដា រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ពោលគឺចំពេលដែលលីគនៃប្រទេសក្នុងតំបន់អាស៊ានទាំង១១ សម្រាក។

គួររំលឹកថា ពាននេះជាទូទៅច្រើនធ្វើឡើងនៅចុងឆ្នាំ អំឡុងខែវិច្ឆិកា ដល់ខែធ្នូ ខណៈពីពេលនេះទៅ លេងពាក់កណ្ដាលឆ្នាំដ់ម្បីឱ្យស្របទៅនឹងប្រតិទិន FIFA Day ផងដែរ។

  • វគ្គជម្រុះ៖ ថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦
  • Knockout Stage (វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងក្រៅដី និងផ្តាច់ព្រ័ត្រ)៖ ថ្ងៃទី១៥ ដល់ ២៦ ខែសីហា ឆ្នាំ២០២៦

គួរបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ជើងឯកប្រចាំតំបន់ ASEAN Championship បង្កើតឡើង​ដំបូង​នៅ​ឆ្នាំ១៩៩៦ ធ្វើឡើងរៀងរាល់​២ឆ្នាំម្ដង ​ថៃ គ្រងជើងឯក​បាន​ច្រើនជាងគេ ចំនួន ៧លើក (១៩៩៦, ២០០០, ២០០២, ២០១៤, ២០១៦, ២០២០, ២០២២) សិង្ហបុរី ចំនួន ៤លើក (១៩៩៨, ២០០៤, ២០០៧, ២០១២) និងវៀតណាម ចំនួន ៤លើក ២០០៨, ២០១៨, ២០២៤ និងឆ្នាំ២០២៦៕

Share.