ដោយអនុវត្តតាមគោលការណ៍​​ណែនាំដ៏ខ្ពង់ខ្ពស់​​របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ បាន​រៀបចំ និងបង្កើត​កម្មវិធី​​ឈ្មោះ “Kapea Scams”។

ដើម្បីបង្ការ ទប់ស្កាត់ និងផ្ដល់កិច្ចការពារសាធារណជនពីការ​ឆបោក​​​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និងបានដាក់ចេញដំណើរការសាកល្បងលើប្រព័ន្ធប្រតិបត្តិការ IOS និងAndroid រយៈពេល ៣ខែ។ កម្មវិធី “Kapea Scams” មានមុខងារសំខាន់ៗ ដូចខាងក្រោម ៖

១. ក្រើនរំលឹក ឬភ្ញោចស្មារតីដល់សាធារណជន នូវលេខទូរសព្ទដែលសមត្ថកិច្ច​កំណត់ថា​​ពាក់ព័ន្ធទៅនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬបទល្មើសផ្សេងៗ (Alert)

២. បិទការហៅចូលដោយស្វ័យប្រវត្តិ នូវលេខទូរសព្ទដែលសមត្ថកិច្ចកំណត់ថា​ពាក់ព័ន្ធ​​​ទៅនឹង​បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬបទល្មើសផ្សេងៗ (Block Call)

៣. ផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធការវិវឌ្ឍន៍ និងកលល្បិចឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាថ្មីៗ

៤. រាយការណ៍ពាក់ព័ន្ធបទល្មើសឆបោក ដែលប្រជាពលរដ្ឋជួបប្រទះ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន៕

អគ្គស្នងការដ្ឋាននគរបាលជាតិ ណែនាំអំពីរបៀបដំឡើង និងមុខងារប្រើប្រាស់
នៅលើប្រព័ន្ធទូរស័ព្ទ Android និង IOS

Share.