ព្រះវិហារ៖ កម្លាំងនគរបាលជំនាញខេត្តព្រះវិហារ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកឆែប បានបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន ឬជួញដូរ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់មួយករណី ដោយឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ក្នុងនោះមានជនជាតិឡាវ៣នាក់ និងដកហូតបានថ្នាំញៀនប្រភេទហ្វេតាមីន (WY) ចំនួន៧៧៤គ្រាប់ ព្រមទាំងសម្ភារ និងអាវុធជាច្រើន។

ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅចំណុចផ្ទះឈ្មោះ ជួន ទៀ ស្ថិតក្នុងភូមិសួង ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ដោយអនុវត្តតាមការដឹកនាំរបស់ថ្នាក់ដឹកនាំនគរបាលជាតិ និងបញ្ជាពីលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ។

ជនសង្ស័យទាំង៤នាក់ រួមមានជនជាតិខ្មែរ១នាក់ ឈ្មោះ ជួន ទៀ អាយុ៣៨ឆ្នាំ និងជនជាតិឡាវ៣នាក់ អាយុ១៤ឆ្នាំ ១៧ឆ្នាំ និង៣៣ឆ្នាំ។ ក្រៅពីថ្នាំញៀនចំនួន៧៧៤គ្រាប់ សមត្ថកិច្ចក៏បានដកហូតម៉ូតូចំនួន២គ្រឿង ទូរស័ព្ទដៃ៣គ្រឿង អាវុធកែច្នៃ៣ដើម គ្រាប់ AK-47 ចំនួន៨គ្រាប់ គ្រាប់កាជីប២៨គ្រាប់ ដាវស្រួច២ដើម និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ រួមជាមួយវត្ថុតាង និងសម្ភារដែលដកហូតបាន ត្រូវបានសមត្ថកិច្ចជំនាញរៀបចំសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ដើម្បីចាត់ការបន្តតាមនីតិវិធី។

អត្ថប៖កណ្តាល

Share.