ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីផ្តល់ប្រាក់កម្ចីខុសច្បាប់ ការគំរាមកំហែង និងចែកចាយរូបភាពអាសអាភាសតាមបណ្តាញសង្គម។

ជនសង្ស័យឈ្មោះ ប.ប.ណ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីប្រើគណនីហ្វេសប៊ុក និងតេឡេក្រាម ដើម្បីផ្តល់ប្រាក់កម្ចីដោយយកការប្រាក់ខ្ពស់ ព្រមទាំងតម្រូវឱ្យអ្នកខ្ចីផ្ញើរូបភាព និងវីដេអូអាក្រាតកាយ។

នៅពេលជនរងគ្រោះមិនអាចសងប្រាក់បានទាន់ពេលវេលា ជនសង្ស័យបានប្រើសារឆាតគំរាមកំហែងទារប្រាក់ និងយករូបភាពអាក្រាតកាយរបស់ជនរងគ្រោះទៅបង្ហោះជាសាធារណៈលើបណ្តាញសង្គម បណ្តាលឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ។

បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូង ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទ៖ កណ្ដាល

Share.