ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៦-២៧ នឹងវិលត្រលប់មកវិញហើយនៅចុងសប្តាហ៍នេះថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ការប្រកួតបើកឆាករវាងភ្នំពេញក្រោន ប៉ះណាហ្គាវើលដ៍ និងអង្គរថាយហ្គឺរ ប៉ះ MOI កំពង់ដេវ៉ា ម៉ោង៦ល្ងាច។
ស្របពេលថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២៦ កងយោធពលខេមរភូមិន្ទ ប៉ះ វិសាខា, គីរីវង់សុខសែនជ័យ ប៉ះ ព្រះខ័នរាជស្វាយរៀង និង បឹងកេត ប៉ះ អាយអេសអាយ ដង្កោសែនជ័យ។
កម្មវិធីប្រកួត នៃសប្តាហ៍ទី១៖

កីឡដ្ឋានរបស់ក្លិបបាល់ទាត់ក្នុងលីគកំពូលនៅរដូវកាលនេះ៖

មុនលីគកំពូលកម្ពុជា ចាប់ផ្តើមក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានចារឈ្មោះជាម្ចាស់ពានរង្វាន់ Cambodian Super Cup ចំនួន៣ឆ្នាំជាប់គ្នា បន្ទាប់ពីយកឈ្នះវិសាខា ក្នុងលទ្ធផល ២ទល់និង១ នាថ្ងៃទី៣០ ខែសីហា ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ៕

