ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌកំបូល បានឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយដកហូតបានសារធាតុសង្ស័យជាគ្រឿងញៀនចំនួន៨កញ្ចប់ និងទូរស័ព្ទដៃ១គ្រឿង។

ការឃាត់ខ្លួននេះធ្វើឡើងកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចដីព្រៃ និងផ្ទះទុកចោល តាមផ្លូវលំ ក្នុងភូមិអង្គ សង្កាត់ប្រឡាយឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល អនុវត្តតាមផែនការដឹកនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ហង្ស សែន ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ និងស្នាក់នៅបន្ទប់ជួលក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្នុងពេលឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមានក្រាមសថ្លាសង្ស័យជាគ្រឿងញៀនចំនួន កញ្ចប់ថង់តូច និងទូរស័ព្ទដៃម៉ាក១គ្រឿង។ ក្រោយប្រតិបត្តិការ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធី៕

អត្ថបទ៖ ចតុម្មុខ

Share.