សមត្ថកិច្ចនៅទូទាំងប្រទេស បានបន្តប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ដោយក្នុងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ បានបង្ក្រាបសរុប ១៥ករណី និងឃាត់ខ្លួនជនពាក់ព័ន្ធ ៣៤នាក់។ ក្នុងចំណោមជនដែលត្រូវបានឃាត់ខ្លួន មាន ២៩នាក់ ពាក់ព័ន្ធបទល្មើសដឹកជញ្ជូន និងរក្សាទុកគ្រឿងញៀន និង ៥នាក់ ពាក់ព័ន្ធការចាត់ចែង និងសម្របសម្រួល ខណៈករណីជួញដូរចំនួន១ ត្រូវបានបង្ក្រាប ប៉ុន្តែមិនមានការឃាត់ខ្លួន។

ជាមួយគ្នានេះ សមត្ថកិច្ចបានចាប់យកវត្ថុតាងជាគ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (Ice) សរុប ៥២៤,១១ក្រាម ក្នុងនោះមានការចូលរួមពីអង្គភាពនគរបាល និងកងរាជអាវុធហត្ថចំនួន ៩អង្គភាព ចូលរួមអនុវត្ត នៅតាមបណ្តារាជធានី-ខេត្ត រួមមាន បាត់ដំបង កំពង់ឆ្នាំង ពោធិ៍សាត់ រតនគិរី សៀមរាប តាកែវ បន្ទាយមានជ័យ និងកំពង់ស្ពឺ ព្រមទាំងអង្គភាពពាក់ព័ន្ធនៅរាជធានីភ្នំពេញ។

សមត្ថកិច្ចបានបន្តអនុវត្តវិធានការបង្ក្រាប និងចាត់ការចំពោះជនពាក់ព័ន្ធតាមនីតិវិធី ដើម្បីទប់ស្កាត់ការរីករាលដាលនៃបទល្មើសគ្រឿងញៀននៅក្នុងសង្គម។

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

Share.