បាងកក៖ រដ្ឋាភិបាលថៃ តាមរយៈក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីប្រកាសពិសេសនៅក្នុងរាជកិច្ចចរចាស្តីពីកែសម្រួលអនុក្រឹត្យកំណត់ប្រភេទអាជីវកម្មសេវាកម្មចំនួន ៧ ប្រភេទ ដែលត្រូវបានរៀបចំឡើងយ៉ាងតឹងរ៉ឹងសម្រាប់ជនបរទេស ឬក្រុមហ៊ុនបរទេស ដោយមិនអនុញ្ញាតឱ្យប្រកបអាជីវកម្មទាំងនេះដោយសេរីឡើយ លុះត្រាតែមានការអនុញ្ញាតពិសេស និងស្ថិតក្រោមលក្ខខណ្ឌកំណត់យ៉ាងម៉ឺងម៉ាត់។

អនុក្រឹត្យដែលចុះហត្ថលេខាដោយ លោកស្រី សុភជី សុធាំផាន់ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ បានផ្អែកលើអំណាចនៃច្បាប់ស្តីពីការប្រកបអាជីវកម្មរបស់ជនបរទេស ដើម្បីរៀបចំសណ្តាប់ធ្នាប់សេដ្ឋកិច្ច ការពារអធិបតេយ្យភាពហិរញ្ញវត្ថុ និងអាជីវកម្មក្នុងស្រុក។ ប្រភេទអាជីវកម្មសេវាកម្មទាំង ៧ ដែលត្រូវបានដាក់ក្រោមការត្រួតពិនិត្យ និងមិនអនុញ្ញាតឱ្យជនបរទេសធ្វើអាជីវកម្មទូទៅនោះ រួមមាន៖

១.អាជីវកម្មសេវាកម្មទូរគមនាគមន៍ ២.អាជីវកម្មមជ្ឈមណ្ឌលគ្រប់គ្រងសាច់ប្រាក់ ៣.អាជីវកម្មសេវាកម្មគ្រប់គ្រងផ្ទៃក្នុងនៃក្រុមហ៊ុនមេ-កូន ៤.អាជីវកម្មផ្តល់ជួលទីតាំងដាក់ទូរស្វ័យប្រវត្តិ ៥.អាជីវកម្មសេវាកម្មធានាបំណុលក្នុងស្រុក
៦.អាជីវកម្មសេវាកម្មកាយអណ្តូងប្រេងកាត និង៧.អាជីវកម្មសេវាកម្មហិរញ្ញវត្ថុ និងកិច្ចសន្យាទិញលក់នាពេលអនាគតបន្ថែម៕
សូមជម្រាបថា វិធានការផ្លូវច្បាប់នេះ ត្រូវបានអ្នកវិភាគសេដ្ឋកិច្ចមើលឃើញថា ជាការខិតខំប្រឹងប្រែងរបស់អាជ្ញាធរថៃ ក្នុងការទប់ស្កាត់ការជ្រៀតជ្រែកពីទុនបរទេសប្រផេះ និងការពារកុំឱ្យជនបរទេសមកដណ្តើមទីផ្សារអាជីវកម្ម ឬក្តោបក្តាប់វិស័យសេវាកម្មសំខាន់ៗដែលប៉ះពាល់ដល់សន្តិសុខហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជាតិរបស់ប្រទេសថៃ៕
