តាកែវ៖ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងមូលដ្ឋានស្រុកព្រៃកប្បាស និងស្រុកសំរោង បានចុះបង្ក្រាបបទល្មើសគ្រឿងញៀនជាក់ស្តែង នៅចំណុចភូមិជន្លាត់ដៃ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។

ប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ និងដកហូតម្សៅក្រាមពណ៌សថ្លាចំនួន២៣កញ្ចប់ ទម្ងន់សរុប ៦.៣៩ក្រាម (ថ្លឹងទាំងសម្បកថង់) ព្រមទាំងសម្ភារៈវេចខ្ចប់ និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធី។

អត្ថបទ÷ចតុម្មុខ

Share.