កណ្ដាល៖ ក្រុមក្មេងទំនើងមានគ្នា៨នាក់ ជិះម៉ូតូ៤គ្រឿង និងមានកាន់កាំបិតផ្គាក់ ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួល ស្ទាក់ឃាត់បាន២នាក់ ខណៈកំពុងធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល កាលពីវេលាម៉ោង ០០:១០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានម៉ូតូ១គ្រឿង កាំបិតផ្គាក់១ដើម និងទូរសព្ទដៃ២គ្រឿង ខណៈបក្ខពួក៦នាក់ទៀតបានរត់គេចខ្លួន។តាមការសាកសួរ ជនសង្ស័យបានសារភាពថា ពួកខ្លួនកាន់កាំបិតផ្គាក់ ដើម្បីធ្វើសកម្មភាពហិង្សា និងលួចគាស់ធុងទឹកកកតាមភូមិ។

ជនសង្ស័យទាំង២នាក់ ត្រូវបានធ្វើតេស្តរកសារធាតុញៀន និងទទួលបានលទ្ធផលអវិជ្ជមាន។ករណីនេះ កម្លាំងជំនាញកំពុងបន្តស្រាវជ្រាវរកបក្ខពួកដែលនៅសល់ និងកសាងសំណុំរឿងតាមនីតិវិធី។

អត្ថបទ÷កណ្តាល

Share.