ភ្នំពេញ៖ ក្រសួងបរិស្ថានបានប្រគល់ធុងដាក់សំរាមចំនួន ១,២៩០ធុង ដែលមានចំណុះ ២៤០លីត្រ ជូនអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ដើម្បីចូលរួមលើកកម្ពស់អនាម័យ សោភ័ណភាព និងការគ្រប់គ្រងកាកសំណល់សំរាមឱ្យបានត្រឹមត្រូវនៅតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែទូទាំងប្រទេស។

ពិធីប្រគល់-ទទួលធុងសំរាមនេះ មានឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ និងឯកឧត្តម ឡេង គឹមស្រុង អគ្គនាយករង តំណាងឯកឧត្តម ដាញ់ សេរី ចូលរួមជាសហអធិបតី។

ធុងសំរាមដែលប្រគល់ជូននេះ មានគោលបំណងជួយឱ្យមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្តទូទាំងប្រទេស មានសម្ភារៈសម្រាប់ដាក់ និងគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវ ប្រកបដោយអនាម័យ និងការទទួលខុសត្រូវ ព្រមទាំងរួមចំណែកថែរក្សាបរិស្ថានឱ្យកាន់តែប្រសើរ។

ពិធីប្រគល់-ទទួលនេះធ្វើឡើង នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅ រាជធានីភ្នំពេញ៕

អត្ថបទ៖ ចតុម្មុខ

Share.