ព្រះសីហនុ៖ រថយន្តនីសាន់មួយគ្រឿង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យរងការខូចខាតទាំងស្រុង សល់តែគ្រោងដែក កាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ នៅផ្លូវចូលរមណីយដ្ឋានក្បាលឆាយ ចំណុចក្រុម១៧ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

តាមព័ត៌មានបឋមបានឱ្យដឹងថា រថយន្តដែលជួបហេតុការណ៍នេះ ម៉ាកនីសាន់ ពណ៌ប្រផេះ ពាក់ស្លាកលេខ សៀមរាប 2B-2058 ត្រូវបានភ្លើងឆាបឆេះខូចខាតទាំងស្រុង។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចេញអន្តរាគមន៍ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន២គ្រឿង ដើម្បីបាញ់ទឹកពន្លត់ភ្លើង និងគ្រប់គ្រងស្ថានការណ៍៕

អត្ថបទ៖ តាតុងសែនជ័យ

Share.