ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ រៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា នឹងប្រារព្ធពិធីបើកជាផ្លូវការនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានអ្នកចូលរួមប្រមាណ ៣ ម៉ឺននាក់។

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ មានការប្រកួតចំនួន ៣២ ប្រភេទកីឡា សរុបមាន ២៥៨ វិញ្ញាសា។ ចំណែក កីឡាជាតិជនពិការ លើកទី៣ មានចំនួន ១០ ប្រភេទកីឡាសរុបមាន ៤៦ វិញ្ញាសា។
ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ខេត្តកែប ខេត្តកំពង់ឆ្នាំង និង ខេត្តស្វាយរៀង ក្រោមប្រធានបទ “កីឡាដើម្បីឯកភាពជាតិ”៕



