ប្រតិភូដឹកនាំ និងក្រុមកីឡាប៉ារ៉ាឡាំពិកកម្ពុជា នាល្ងាចថ្ងៃទី២៦ ខែតុលា បានធ្វើដំណើរមាតុភូមិនិវត្តន៍ មកដល់កម្ពុជាវិញជាមួយជោគជ័យដ៏ធំធេង ដោយបានឈ្នះមេដាយជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម (Asian Para Games) លើកទី៥ ឆ្នាំ២០២៦ នៅទីក្រុងអាយជិ-ណាហ្គោយ៉ា ប្រទេសជប៉ុន។

ក្នុងដំណើរមកដល់ប្រតិភូដឹកនាំ និងក្រុមកីឡាប៉ារ៉ាឡាំពិកកម្ពុជា នេះដែរ ក៏មានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បងប្អូនអ្នកសាព័ត៌មានជាច្រើនផងដែរ។
កិច្ចសម្ភាសន៍ ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា (គ.ជ.ប.ក.) និងជាប្រតិភូ ក្រុមកីឡាប៉ារ៉ាឡាំពិកកម្ពុជា៖
សមាសភាពប្រតិភូ និងកីឡាករ-កីឡាការិនីកម្ពុជា ចូលរួមក្នុងការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម លើកទី៥ ឆ្នាំ២០២៦ នៅទីក្រុងអាយជិ-ណាហ្គោយ៉ា ប្រទេសជប៉ុន ត្រូវបានដឹកនាំដោយ ឯកឧត្តម សំហេង បុរស ជាមួយនឹងសមាសភាពប្រតិភូសរុបចំនួន ៣១នាក់ រួមមាន៖
– អត្តពលិក៖ ១៧ នាក់ (ចូលរួមប្រកួតលើ ៥ ប្រភេទកីឡា)
– ប្រតិភូនិងគ្រូបង្វឹក៖ ១៤ នាក់
លទ្ធផលបច្ចេកទេសតាមប្រភេទកីឡានីមួយៗ

គួរបញ្ជាក់ថា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ ១៩៩៧។ បច្ចុប្បន្ន មាន សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជាប្រធានកិត្តិយស និង សម្តេចមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រធាន។ ក្នុងឆ្នាំ២០២៥ ស្ថាប័ននេះបានធ្វើទំនើបកម្មនីតិបញ្ញត្តិ និងទទួលបានព្រះរាជក្រឹត្យជាបន្តបន្ទាប់។
សម្រាប់ស្នាដៃប្រវត្តិសាស្ត្រសរុប គិតមកទល់ពេលនេះ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដណ្តើមបានមេដាយផ្លូវការពីការប្រកួតលើឆាកអន្តរជាតិនានា សរុបចំនួន ២៨១គ្រឿង (មេដាយមាស ៤៦, មេដាយប្រាក់ ១១៣, និងមេដាយសំរឹទ្ធ ១២២)៕

