ភ្នំពេញ ៖ សាងសងជញ្ជាំងរៀបឥដ្ឋ បិទបាំងមកលើចំណីផ្លូវសាធារណៈ នៅតាមផ្លូវបេតុងក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងអាជ្ញាធរសង្កាត់ចោមចៅទី៣ ចុះវាយ រុះរើចេញវិញ នៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

តាមអាជ្ញាធរបានឱ្យដឹងថា ជារឿយៗ ខាងអាជ្ញាធរ ខណ្ឌ សង្កាត់ បានផ្សព្វផ្សាយជុំវិញការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ ចំណី ចិញ្ចើមផ្លូវសាធារណៈ ជៀសវាងយកចំណីផ្លូវសាធារណៈ សាងសង់បម្រើប្រយោជន៍ផ្ទាល់ខ្លួន ក៏ប៉ុន្តែនៅមានពលរដ្ឋមួយចំនួនតូច សាងសង់សំណង់រឹងមាំ ប៉ះពាល់ដល់ចំណីផ្លូវសាធារណៈ ទើបអាជ្ញាធរចុះរុះរើចេញ ។ អាជ្ញាធរអំពាវនាវផងដែរដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមសហការ រៀបចំសណ្តាប់ធ្នាប់ដងផ្លូវក្នុងមូលដ្ឋាន ដើម្បីផលប្រយោជន៍រួម៕

Share.