{​ វ៉ាស៊ីនតោន } ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងប្រឈមមុខនឹងការបោះឆ្នោតកណ្តាលអាណត្តិនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលនឹងក្លាយជាកត្តាកំណត់យ៉ាងសំខាន់លើយុទ្ធសាស្ត្រដឹកនាំប្រទេសក្នុងរយៈពេល២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក។ សំនួរលើកឡើងថា តើគណបក្សប្រជាធិបតេយ្យអាចទប់ស្កាត់ ឬត្រួតពិនិត្យគោលនយោបាយរបស់រដ្ឋបាលលោក ត្រាំ បានកម្រិតណា?

ក្នុងការបោះឆ្នោតនេះ សមាជិកសភាតំណាងរាស្ត្រទាំង ៤៣៥រូប និងព្រឹទ្ធសភាចំនួន ៣៥រូប ត្រូវជ្រើសរើសឡើងវិញ។ គណបក្សប្រជាធិបតេយ្យត្រូវការកៅអីបន្ថែមចំនួន ៤ ទៀតទាំងនៅក្នុងសភាតំណាងរាស្ត្រ និងព្រឹទ្ធសភា ដើម្បីក្តាប់ការគ្រប់គ្រងសភាទាំងពីរ។ បច្ចុប្បន្ន គណបក្សសាធារណរដ្ឋ កំពុងកាន់កាប់កៅអីសភាតំណាងរាស្ត្រ ២១៩ ទល់នឹង ២១៤ របស់ប្រជាធិបតេយ្យ និងមានសំឡេង ៥៣ ទល់នឹង ៤៧ នៅក្នុងព្រឹទ្ធសភា។

អ្នកជំនាញផ្នែកនយោបាយបានគូសបញ្ជាក់ថា ប្រសិនបើគណបក្សប្រជាធិបតេយ្យអាចដណ្តើមបានការគ្រប់គ្រងលើសភាណាមួយ ឬទាំងពីរ ពួកគេនឹងមានអំណាចក្នុងការត្រួតពិនិត្យថវិកាជាតិ ការស៊ើបអង្កេតលើសកម្មភាពរដ្ឋបាល ការរារាំងគម្រោងច្បាប់ ក៏ដូចជាការដាក់សម្ពាធលើបញ្ហាសំខាន់ៗ ដូចជា គោលនយោបាយពន្ធគយ អតិផរណា និងសង្គ្រាមនៅអ៊ីរ៉ង់ជាដើម។

ទោះជាយ៉ាងណា លោក ដូណាល់ ត្រាំ នៅតែមានអំណាចប្រតិបត្តិយ៉ាងទូលំទូលាយលើផ្នែកគោលនយោបាយការបរទេស សកម្មភាពយោធា និងការចេញបទបញ្ជាផ្ទាល់ខ្លួនដដែល បើទោះបីជាត្រូវប្រឈមមុខនឹងការរឹតត្បិតពីសភាក៏ដោយ៕

Share.