
បើទោះបីជាបរាជ័យប្រកួតទី៧ ក៏ពិតមែន ប៉ុន្តែក្រុមវិសាខា នៅតែអាចរក្សាកៅអីកំពូលតារាង ក្រោយឆ្នងកាត់៧ប្រកួតឈ្នះ៥ ស្នើ១ និងចាញ់១ មានចំនួន១៦ពិន្ទុក្នុងដៃ គិតត្រឹមសប្តាហ៍ទី៧ នៃពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២៦-២៧។
លទ្ធផលសរុបសប្តាហ៍ទី៧

តារាងចំណាត់ថ្នាក់ ត្រឹមសប្តាហ៍ទី៧

សូមជម្រាបថា ពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២៦-២៧ បានចាប់ផ្តើមប្រកួតជាផ្លូវការ កាលពីខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅ គ្រោងនឹងបញ្ចប់នៅខែឧសភា ឆ្នាំ២០២៧ ខាងមុខ។ មានសមាជិកចំនួន១១ក្រុមចូលរួមប្រកួត ខណៈរូបមន្តប្រកួតគឺក្រុមដែលជាសមាជិក ត្រូវប្រកួតចំនួន២ជុំសន្សំពិន្ទុ ក្នុងនិងក្រៅដី។ ចំពោះក្រុមដែលមានចំណាត់ថ្នាក់លេខ១ដល់លេខ៦ នឹងបន្តប្រកួតគ្នាចំនួន១ជុំបន្ថែមទៀត ដើម្បីរក្រុមមានពិន្ទុខ្ពស់ជាងគេ គ្រងជើងឯកប្រចាំរដូវកាល៕



