មុនថ្ងៃបុណ្យ និងក្រោយថ្ងៃបុណ្យចេញព្រះវស្សា ឆ្នាំ២០២៦ នៅតាមបណ្តាខេត្តចំនួន៤ បានរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្ត ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក ក្នុងនោះមានទូកងល្បីៗចំនួន៥ ទទួលបានជ័យលាភីជាម្ចាស់ជើងឯកលេខ១ (ខ្នាតវែង) ក្រោយបានចេញទៅចូលរួមប្រកួតតាមបណ្តាលខេត្តដែលរៀបចំផ្សេងគ្នា។

នេះជាម្ចាស់ឈ្មោះទូកងខ្នាតវែងតាមខេត្តនីមួយៗ ដែលឈ្នះជើង​​​ឯក រួមមាន៖

ទី១) ខេត្តកំពង់ចាម បានចាប់ផ្តើមនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ម្ចាស់ជើងឯកលេខ១បានទៅលើទូកង មហាទន្សាយតេជោសែនជ័យ

ទី២) ខេត្តព្រៃវែង បានរៀបចំពិធីនៅថ្ងៃទី២៤ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ម្ចាស់ជើងឯកលេខ១បានលើ សារ៉ាត់សែនជ័យបារមីអន្ទង់ស

ទី៣) ខេត្តកំពង់ធំ បានរៀបចំនៅថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ម្ចាស់ជើងឯកលេខ១បានលើទូកឦសានបុរីសំណាងសែនជ័យ

ទី៤) ខេត្តពោធិ៍សាត់ បានរៀបចំនៅថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ម្ចាស់ជើងឯកបានលើទូក តេជោសែនជ័យបារមីឃ្លាំងមឿង ។

ក្រៅពីការរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្តទាំង៤ នៅតាមបណ្តាលស្រុក ក្នុងខេត្តមួយចំនួនក៏មានរៀបចំពិធីប្រណាំដែរ ក្នុងនោះរួមមាន ពិធីប្រណាំទូកងនៅវត្តល្វាសរ, វត្តព្រែកជ្រៃ ស្ថិតនៅស្រុកល្វាឯម ពិធីប្រណាំទូកនៅវត្តខ្ស៉ំ ស្ថិត​នៅស្រុកកៀនស្វាយ ខេត្តកណ្តាល និងនៅតាមបណ្តាលស្រុកមួយជាច្រើនទៀត ក្នុងកំឡុងពិធីបុណ្យភ្ជំុបិណ្ឌ ៕

Share.