កេរ្ដិ៍ឈ្មោះអតីតអ្នកនាំពាក្យកងទ័ពថៃ ដែលធ្លាប់ជាបវរកញ្ញា តារាសម្ដែង និងជានារីចិត្តធម៌លេចធ្លោរាប់សិបឆ្នាំនៅក្នុងសង្គមថៃ ត្រូវបានកម្ទេចគ្មានសេសសល់ត្រឹមមួយប៉ព្រិចភ្នែក បន្ទាប់ពីមហាជនថៃបានផ្ទុះកំហឹងយ៉ាងខ្លាំង និងបានដាក់រហស្សនាមថ្មីឱ្យនាង Boom Panadda ថា «បិសាចពាក់ស្រោមកាយបវរកញ្ញាជាង ១០ ឆ្នាំ» ដែលដើរបោកប្រាស់ទំនុកចិត្តមហាជនអ្នកគាំទ្រ និងព្យាយាមបិទបាំងរាល់ទង្វើស្អុយរលួយទាំងនោះ។

យោងតាមការចុះផ្សាយ និងការពិភាក្សាយ៉ាងក្តៅគគុកនៅក្នុងកម្មវិធីទូរទស្សន៍ដ៏ល្បីរបស់ថៃ GMM25 កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ បានគាស់កកាយនូវការពិតដ៏ភ្ញាក់ផ្អើលពាក់ព័ន្ធនឹងប្រវត្តិ និងសកម្មភាពពីខាងក្រោយខ្នងរបស់នាង Boom Panadda រហូតធ្វើឱ្យមហាជនថៃមិនទាន់ដឹងរឿងពិតស្រឡាំងកាំង និងខកចិត្តយ៉ាងខ្លាំង។

ប្រធានបទក្តៅៗដែលត្រូវបានលាតត្រដាង និងធ្វើឱ្យផ្ទុះការរិះគន់ពាសពេញបណ្តាញសង្គម រួមមាន៖

១.ការសង្ស័យលើការបោកប្រាស់ថវិការបស់មូលនិធិ៖ មានការចោទប្រកាន់ និងចោទសួរយ៉ាងធ្ងន់ធ្ងរអំពីភាពមិនប្រក្រតីនៃការគ្រប់គ្រងថវិកានៅក្នុងមូលនិធិសប្បុរសធម៌ Oung Kon Tham Dee ថាត្រូវបានយកទៅប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីទិញសម្ភារៈនិយម និងទំនិញប្រេនៗ ជាចំណែកទ្រទ្រង់ជីវិតហ៊ឺហារបស់តារាសម្ដែងស្រីរូបនេះ។

២.ការទម្លាយសារឆ្លើយឆ្លងពីមនុស្សជិតស្និទ្ធ៖ ដោយមានការទម្លាយភស្តុតាង និងសារឆាត ពីមនុស្សក្នុងរង្វង់សិល្បៈ ដូចជាលោក Nhoom Kanchai ជាដើម ដែលបានបញ្ជាក់កាន់តែច្បាស់ពីទង្វើ និងភាពពុតត្បុតនៅពីក្រោយខ្នងដែលនាងបានលាក់បាំងអស់រយៈពេលជាច្រើនឆ្នាំ។

៣.មហាជន និងអ្នកប្រើប្រាស់បណ្ដាញសង្គមនៅថៃ បាននាំគ្នាគាស់កកាយ និងរិះគន់យ៉ាងចាស់ដៃចំពោះទង្វើដែលរូបនាងបានបោកប្រាស់ទំនុកចិត្តសង្គមអស់រយៈពេលជាង ១០ ឆ្នាំមកនេះ រាប់តាំងពីភាពពុករលួយដែលនាងទិញចិត្តគណៈកម្មការអំឡុងពេលប្រកួតបវរកញ្ញា ដែលជំនាន់នោះគ្មានបណ្ដាញសង្គមទម្លាយរឿងពិតនៅពីក្រោយខ្នង។

មួយទៀតនោះគឺរឿងរ៉ាវអាស្រូវចុងក្រោយ ដែលថ្មីៗនេះគឺជាភស្តុតាងថ្មីដែលបង្ហាញពីភាពស្មោកគ្រោក និងការកសាងរូបភាពក្លែងក្លាយនៅក្នុងសង្គមថៃដោយជ្រកក្រោមស្លាកសប្បុរសធម៌ព្រំដែនដើម្បីបិទបាំងទង្វើមិនគប្បីរបស់ខ្លួន។ បច្ចុប្បន្ន នាង Boom Panadda ដែលមហាជនថៃដាក់ឈ្មោះថា «បិសាចពាក់ស្រោមកាយបវរកញ្ញាជាង ១០ ឆ្នាំ» រូបនេះកំពុងស្ថិតក្រោមការឃុំឃាំងរបស់តុលាការថៃ និងផ្ដន្ទាទោសតាមនិតិវិធី៕

Share.