(កំពត)៖ ក្រោយពីមានការចោទសួរ និងការបង្ហាញការខកចិត្តលើបណ្តាញសង្គមជុំវិញការបដិសេធមិនបន្តសុពលភាពអត្តសញ្ញាណប័ណ្ណ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានចេញមុខអញ្ជើញដោយផ្ទាល់ជូន លោក ថាច់ កេត មកកាន់ការិយាល័យអត្តសញ្ញាណប័ណ្ណ នៃស្នងការដ្ឋាននគរបាលខេត្តកំពត នៅរៀងរាល់ម៉ោងធ្វើការ។

ការអញ្ជើញនេះធ្វើឡើង បន្ទាប់ពីមានការយល់ច្រឡំ និងបញ្ហាអសកម្មក្នុងការទំនាក់ទំនងតាមទូរស័ព្ទ ដែលធ្វើឱ្យមន្ត្រីមិនអាចទាក់ទងសម្របសម្រួលបាន។

ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តកំពត បានណែនាំឱ្យ លោក ថាច់ កេត ភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធ រួមមាន៖ សារបញ្ជាក់ទីលំនៅ សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារថ្មីនៅតេជោអភិវឌ្ឍន៍ ដើម្បីឱ្យក្រុមការងារបន្តកិច្ចការ និងកែសម្រួលសុពលភាពអត្តសញ្ញាណប័ណ្ណជូនដោយរលូន។

Share.