ឈាន​ដល់​វគ្គ​សំខាន់ នៃការប្រកួតពានរង្វាន់ The Mobile Legends: Bang Bang Professional League – Cambodia ឬ MPL Cambodia ​រដូវកាលទី១១ នឹង​មាន​ ២ក្រុម​ដែល​ត្រូវ​ធ្លាក់​ចេញ​ ខណ: ២ក្រុម​ទៀត នឹង​ត្រូវ​បន្ត​ដំណើរ​ទៅកាន់​វគ្គ ក្នុង​ការប្រកួត​វគ្គ Playoffs (Play-Ins) នៅ​រសៀល​ថ្ងៃទី១២ វិច្ឆិកានេះ ម៉ោង១២:០០នាទីតទៅ។

រំលឹក​ថាបញ្ចប់ការប្រកួតវគ្គវិលជុំសន្សំពិន្ទុ ក្រុមខ្លាំងទាំង ៦ ដែលបានឡើងទៅវគ្គ Playoffs រួម​មាន៖

• Vigor Apex (ចំណាត់ថ្នាក់លេខ ១)
• Team Rvz (ចំណាត់ថ្នាក់លេខ ២)
• PRO Esports (ចំណាត់ថ្នាក់លេខ ៣)
• Team Flash KH (ចំណាត់ថ្នាក់លេខ ៤)
• Valhalla (ចំណាត់ថ្នាក់លេខ ៥)
• TNR Esports (ចំណាត់ថ្នាក់លេខ ៦)

ការប្រកួតកីឡាអេឡិចត្រូនិក លីគអាជីពកម្ពុជា MPL Cambodia Season 11 វគ្គ Playoffs នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៦ ដោយមានការចូលរួមពីក្រុមខ្លាំងទាំង ៦ ដែលបានកាត់ សេចក្តីចេញពីវគ្គ Regular Season។

តារាងកាលវិភាគការប្រកួតវគ្គ Playoffs (១២ – ១៥ វិច្ឆិកា ២០២៦)

  • ១២ វិច្ឆិកា ២០២៦៖ (Play-Ins) ការប្រកួត BO5
  • ១៣ វិច្ឆិកា ២០២៦៖ (Semifinals) ការប្រកួត BO5
  • ១៤ វិច្ឆិកា ២០២៖៦ Upper Bracket Finals និង Lower Bracket Finals ការប្រកួត BO5
  • ១៥ វិច្ឆិកា ២០២៦៖ (Grand Final) ការប្រកួត BO7

ក្នុងព្រឹត្តិការណ៍ MPL Cambodia Fiesta មិនត្រឹមតែមានការទស្សនាការប្រកួត អ្នកគាំទ្រក៏នឹងបានចូល​រួមការប្រគំតន្ត្រីផ្ទាល់ DJ ល្បីៗ ដ៏ពិរោះរណ្ដំ និងកន្ត្រាក់អារម្មណ៍ពីក្រុមតន្ត្រី Plugger Band មកសម្ដែងជូនអ្នកគាំទ្រទាំងអស់គ្នា ទស្សនាដោយផ្ទាល់នៅ MPL Cambodia Arena ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៦ ផងដែរ៕

Share.