វ៉ាស៊ីនតោន៖ ទីផ្សារហិរញ្ញវត្ថុ និងពិភពបច្ចេកវិទ្យាសកលកំពុងរង្គោះរង្គើ បន្ទាប់ពីសារព័ត៌មានធំៗដូចជា WSJ និង Reuters បានរាយការណ៍កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ថា ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Nvidia ត្រៀមបើកកិច្ចប្រជុំបន្ទាន់ដើម្បីពិភាក្សាដកហូតតំណែងនាយកប្រតិបត្តិ (CEO) លោក Jensen Huang។

ចំណាត់ការដ៏ភ្ញាក់ផ្អើលនេះ កើតឡើងក្រោយផ្ទុះរឿងអាស្រូវទំនាក់ទំនងស្នេហាក្រៅផ្លូវការរបស់លោក Jensen Huang ជាមួយស្ត្រីម្នាក់ដែលស្ថាប័នសន្តិសុខជាតិអាមេរិកសង្ស័យថាជា «ភ្នាក់ងារចារកម្មចិន»។ ទំនាក់ទំនងនេះត្រូវបានព្រួយបារម្ភថា អាចបង្កជាចន្លោះប្រហោងនាំឱ្យបែកធ្លាយទិន្នន័យបច្ចេកវិទ្យាស្នូល និងបន្ទះឈីប AI យុទ្ធសាស្ត្ររបស់អាមេរិកទៅកាន់ប្រទេសចិន។

ទោះបីលោក Jensen Huang ជាស្ថាបនិកដែលនាំ Nvidia ឡើងដល់កំពូលក៏ដោយ ប៉ុន្តែក្រុមប្រឹក្សាភិបាលមិនអាចមើលរំលងហានិភ័យសន្តិសុខជាតិ និងទំនុកចិត្តវិនិយោគិនលើទីផ្សារ Wall Street បានឡើយ។ បច្ចុប្បន្ន ពិភពជំនួញកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើជោគវាសនារបស់មហាសេដ្ឋីបច្ចេកវិទ្យារូបនេះ ថាតើនឹងត្រូវបណ្តេញចេញជាផ្លូវការ ឬមានដំណោះស្រាយបែបណា៕

Share.