ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តកណ្តាលចាប់ឃាត់ខ្លួន បន្ទាប់ពីជិះម៉ូតូដើរធ្វើសកម្មភាពលួចផ្តាច់យកកុងទ័រទឹកស្អាត តាមផ្ទះប្រជាពលរដ្ឋ កាលពីវេលាម៉ោង៣និង០៧នាទីទៀបភ្លឺថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវ២១A ភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនសង្ស័យឈ្មោះ ង៉ា ប៊ុនស៊ុយ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកស ស្នាក់នៅភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ សមត្ថកិច្ចដកហូតវត្ថុតាង កុងទ័រទឹកចំនួន៦គ្រឿង ,ដង្កាប់ដែកចំនួន៣ ,កន្ត្រៃសម្រាប់កាត់និងឆូតខ្សែភ្លើង១ ,សោរសម្រាប់មួលប៊ូឡុងទឹក១ ,វ៉ានសម្រាប់បិទទឹកចំនួន៣ ,កន្ត្រៃកាត់ទុយោទឹកចំនួន២ ,ម៉ូតូ០១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JT-5076 ,ទូរស័ព្ទដៃ១គ្រឿង ,កេសស្នោរសម្រាប់ដាក់សម្ភារៈ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា នៅក្នុងភូមិខាងលើ បងប្អូនប្រជាពលរដ្ឋមានការបង់បង់កុងទ័រទឹកស្អាតចំនួនជាង៥០គ្រឿងមកហើយ ស្រាប់តែនៅវេលាទៀបភ្លឺថ្ងៃនេះ កម្លាំងល្បាតប្រទះឃើញ ជនសង្ស័យមានឌុបកេស ម្យ៉ាងក្នុងភូមិមានដាច់ទុយោហូរហៀរទឹកផង ក៏ឃាត់ត្រួតពិនិត្យ រកឃើញកុងទ័រទឹកស្អាត ហើយជនសង្ស័យក៏សារភាពផងដែរ ពិតជាលួចកាត់យកកយងទ័រទឹកពិតមែន ។ ជនសង្ស័យត្រូវបានឃាត់ខ្លួននាំយកទៅអធិការដ្ឋានក្រុងតាខ្មៅ ដើម្បីសាកសួរ កសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

អត្ថបទ៖តាតុងសែនជ័យ

Share.