ទីបំផុតការប្រកួតពានរង្វាន់ The Mobile Legends: Bang Bang Professional League – Cambodia ឬ MPL Cambodia រដូវកាលទី១១ បានរកឃើញម្ចាស់ជើងឯកហើយ ក្រោយឆ្លងកាត់ការប្រកួតដ៏ជក់ចិត្តចំនួន ៦ហ្គេមរវាងក្រុម Vigor Apex តទល់និង Team Flash KH កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅ MPL Cambodia Arena។

ជាលទ្ធផលក្រុមទាំងបានបញ្ចប់ការប្រកួតទៅដោយលទ្ធផល Vigor Apex បានយកឈ្នះ Flash KH ក្នុងលទ្ធផល ៤ទល់និង២ ក្រោយក្រសែភ្នែកអ្នកទស្សនាជាច្រើននាក់ពេញសាលប្រកួតMPL Cambodia Arena។
កាន់តែពិសេសនេះក្រុម Vigor Apex បានរក្សាកំណត់ត្រាមដ៏ល្អមួយជាមួយ Win Sreak មិនចាញ់សោះគ្រប់ការប្រកួត ចាប់ផ្ដើមរដូវកាលមករហូតដល់គ្រងជើងឯក។ នេះជាលើកទី២ ផងដែរ Vigor Apex ចូលរួមប្រជែង MPL KH ដោយលើកទី១ រដូវកាលទី១០ ក្រុម Vigor Apex ទទួលបានចំណាត់ថ្នាក់លេខ៤ ប៉ុណ្ណោះ។

ដោយឆ្លងកាត់១២ប្រកួតឈ្នះទាំង ១២ប្រកួត៖ វគ្គ Regular Season ឈ្នះ Pro 2-1 ឈ្នះ Galaxy 2-0 ឈ្នះ Flash 2-0 ឈ្នះ Valhalla 2-1 ឈ្នះ Soon 2-0 ឈ្នះ RVZ 2-1 ឈ្នះ TNR 2-1 ឈ្នះ Phoenix 2-0 និងឈ្នះ Evil Eye 2-1។
ឈានដល់វគ្គ Playoffs ក្រុម Vigor Apex ឈរកំពូលតារាង ទទួលបានកៅអីវគ្គ Upper Bracke និងបានយកឈ្នះ TNR 3-0 ឡើងទៅកាន់វគ្គ Upper Bracket Final យកឈ្នះ Flash 3-0 កក់កៅអីវគ្គ Grand Final និងបានយកឈ្នះ Flash 4-2 ក្លាយជាម្ចាស់ជើងឯក MPL KH ជាលើកដំបូង។

សម្រាបជ័យនេះក្រុម Vigor Apex ក៏មានឈ្មោះតំណាងកម្ពុជា ទៅចូលរួមក្នុងការប្រកួតពានរង្វាន់ MLBB Championship Tour SEA 2026 (MTC SEA 2026) ខណ:ការចាប់ពូលក៏បានធ្វើរួចរាល់ផងដែរ ស្ថិតនៅពូល C ជាមួយ Falcon Esports មីយ៉ាន់ម៉ា និង Bacon Time ថៃ។
សូមបញ្ចាក់ផងដែលថា សម្រាប់ការប្រកួត MLBB Championship Tour SEA 2026 នឹងចាប់ផ្ដើមពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៦ ដោយក្រុម Vigor Apex កម្ពុជា នឹងធ្វើការប្រកួតតាមរយ:អនឡាយ។

ការប្រកួតកីឡាអេឡិចត្រូនិក លីគអាជីពកម្ពុជា MPL Cambodia Season 11 វគ្គ Playoffs មុនរកឃើញម្ចាស់ជើងឯកនេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៦ ដោយមានការចូលរួមពីក្រុមខ្លាំងទាំង ៦ ដែលបានកាត់ សេចក្តីចេញពីវគ្គ Regular Season។

ការប្រកួត MPL Cambodia រដូវកាលទី ១១ មាន ១០ក្រុមចូលរួមប្រជែងជើងឯក រួមមាន Pro Esports ជើងឯកឆ្នាំចាស់ Team Flash KH, Vigor Apex, Galaxy Legends, Team RVZ, TRN Esport, Valhalla, Evil Eye Eposrt, See You Soon និងក្រុមកីឡាការិនី Queen Phoenix។ ការប្រកួតត្រូវបានចាប់ផ្ដើមពីថ្ងៃទី១៨ ខែកញ្ញា នឹងបានបញ្ចប់នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ម្សិកមិញនេះ។
ក្នុងព្រឹត្តិការណ៍ MPL Cambodia រដូវកាលទី១១នេះ មិនត្រឹមតែមានការទស្សនាការប្រកួត អ្នកគាំទ្រក៏នឹងបានចូលរួមកម្មវិធី MPL Cambodia Fiesta ការប្រគំតន្ត្រីផ្ទាល់ DJ ល្បីៗ ដ៏ពិរោះរណ្ដំ និងកន្ត្រាក់អារម្មណ៍ពីក្រុមតន្ត្រី Plugger Band មកសម្ដែងជូនអ្នកគាំទ្រទាំងអស់គ្នា ពិសេសបានហ្កេមសប្បាយៗ ឈ្នះរង្វាន់ជាច្រើនដែលនេះគឺជាលើកដំបូងក្នុងការរៀបចំឡើង ជួយអ្នកទស្សនាដោយផ្ទាល់នៅ MPL Cambodia Arena ផងដែរ៕



