ក្រុមជម្រើសជាតិឥណ្ឌា បានបន្តបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយទៀត ដោយបានបំបាក់លើក្រុមជម្រើសជាតិប៉ាគីស្ថាន ក្នុងវគ្គផ្តាច់ព្រ័ត្រ គ្រងតំណែងជើងឯកពានរង្វាន់ប្រចាំតំបន់អាស៊ីខាងត្បូង SAFF Championship ជាលើកទី១០ របស់ខ្លួន នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្រោមក្រសែភ្នែកអ្នកគាំទ្រជិត១ម៉ឺននាក់ ក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រ ធ្វើឡើងនៅក្នុងកីឡដ្ឋាន National Stadium របស់ប្រទេសបង់ក្លាដេស ក្រុមជម្រើសជាតិឥណ្ឌា រកបានគ្រាប់បាល់ចំនួន២គ្រាប់ នៅនាទី ៦១ដោយកីឡាករ Suhail Ahmad Bhat និងគ្រាប់ទី២ រកបានដោយកីឡាករ Sandip Mandi នៅនាទី ៨៨ ខណៈ១គ្រាប់របស់ប៉ាគីស្ថាន រកបានតាំងពីចុងវគ្គទី១ នាទី៤៦ ដោយកីឡាករ Alamgir Ghazi។

ពានរង្វាន់ប្រចាំតំបន់អាស៊ីខាងត្បូង SAFF Championship មានសមាជិក៦ប្រទេសចូលរួមបែកចែកជា២ពូលក្នុង១ពូលមាន៣ក្រុម មានដូចជា៖

  • ពូល A ៖ ក្រុមជម្រើសជាតិបង់ក្លាដែស ប៊ូតាន និងស្រីលង្កា
  • ពូល B ៖ ក្រុមជម្រើសជាតិឥណ្ឌា, ប៉ាគីស្ថាន និងម៉ាល់ឌីវ

សូមបញ្ជាក់ថា នេះជាលើកទី១០របស់ក្រុមជម្រើសជាតិឥណ្ឌា ដែលបានគ្រងជើងឯកពានរង្វាន់ប្រចាំតំបន់អាស៊ីខាងត្បូង ខណៈកាលឈ្នះលើកដំបូងនៅឆ្នាំ ១៩៩៣ ពេលនោះពានរង្វាន់មានឈ្នះថា SAARC Gold Cup បន្ទាប់មកបានឈ្នះនៅឆ្នាំ១៩៩៧, ១៩៩៩, ២០០៥, ២០០៩ (ប្រើប្រាស់ក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំ) ២០១១ ២០១៥ ២០២១ ២០២៣ ២០២៦ ៕

Share.