ឆ្លងកាត់ការប្រកួតដ៏ជក់ចិត្តពេញ ៩០នាទីលើទីលានវាលស្មៅ ក្នុងកីឡដ្ឋានភ្នំពេញក្រោន រវាងក្រុមបាត់ដំបងយូណៃធីត ប្រកួតជាមួយសមាគមនកីឡាបាល់ទាត់ ខេត្តត្បូងឃ្មុំ បានបញ្ចប់ទៅដោយលទ្ធផល ០ទល់និង០ ឈានដល់ការទាត់បាល់កាត់ក្ដី១១ម៉ែត្រ ក្នុងនោះត្បូងឃ្មុំ បានយកឈ្នះ ៥-៤ ក្លាយជាម្ចាស់ជើងឯ ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី២០ ឆ្នាំ២០២៦/២៧ (ថ្នាក់ខេត្ត) ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។

អត្ថបទពាក់ព័ន្ធ៖ ខេត្តត្បូងឃ្មុំ ក្លាយជាម្ចាស់ជើងឯក ពានរង្វាន់សម្តេចតេជោ ជើងឯកថ្នាក់ខេត្ត ជាលើកទី៣ – សារព័ត៌មានត្រយង – Troryorng Media
ខាងក្រោមនេះជាបញ្ជីក្រុមជីលាភី និងម្ចាស់ពានឯកត្តជន ឆ្នាំ២០២៦
ទី១) ជើងឯក សមាគមនកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ

ទី២) ជើងឯករង បាត់ដំបងយូណៃធីត

ទី៣) ចំណាត់ថ្នាក់លេខ៣ក្រុមបាល់ទាត់ខេត្តកោះកុង

ទី៤) ក្រុមអាជ្ញាកណ្តាលល្អជាងគេ

ទី៥) សមាគមនកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ ជាក្រុមគោរពវិន័យល្អជាងគេ

ទី៦) លោក ប៊ុន រតនៈ របស់សមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ ឈ្នះងារជាគ្រូបង្វឹកល្អជាងគេ

ទី៧) កីឡាករ ហ្វេក វ៉ារីត របស់សមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ ឈ្នះងារជាអ្នកចាំទីល្អជាងគេ

កីឡាករ សារី តៃម៉ូ របស់សមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ ជាកីឡាករទាត់បញ្ជូលទីច្រើនគ្រាប់ជាងគេ (១៦គ្រាប់)

កីឡាករ ថា សុធន របស់ខេត្តកោះកុង ឈ្នះងារកីឡាករល្អជាងគេ

រំលឹកថា នេះក៏ជាជ័យជម្នះជាលើកទី៣ ផងដែលរបស់ សមាគមនកីឡាបាល់ទាត់ ខេត្តត្បូងឃ្មុំ ដែលបានក្លាយជាម្ចាស់ជើងឯកនៃពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (Hun Sen Cup) ជើងឯកថ្នាក់ខេត្ត ដោយលើកទី១ កាលពីឆ្នាំ២០១៩ លើកទី២ ឆ្នាំ២០២៤-២៥ និងលើទី៣ ឆ្នាំ២០២៦។
ដោយលែកសម្រាប់ក្រុមដណ្ដើមចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមបាល់ទាត់ ខេត្តកោះកុង យកឈ្នះសមាគមបាល់ទាត់ ខេត្តព្រះសីហនុ ក្នុងលទ្ធផល ៦-១ ទទួលបានចំណាត់ថ្នាក់លេខ៣ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦
អំពីការប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ ឆ្នាំ២០២៦/២៧ (ថ្នាក់ខេត្ត)


ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ ឆ្នាំ២០២៦/២៧ (ថ្នាក់ខេត្ត) មាន ១៩ក្រុម តំណាងរាជធានី-ខេត្តទាំង១៩ ចែកចេញជា ៥ពូល ពូល ក មាន ៣ក្រុម ខណ:ពូល ខ ដល់ពូល ង មាន ៤ក្រុម។
ការប្រកួត ចាប់ផ្ដើមប្រជែងចាប់ពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ និងបញ្ចប់វគ្គជម្រុះក្នុងពូលនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ដើម្បីស្វែងរកក្រុមកំពូលតារាង និងក្រុមលេខ២ល្អ ចំនួន ៣ក្រុមឡើងទៅកាន់វគ្គ ៨ក្រុម និងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ លេងចំនួន ២ជើង ស្របពេលវគ្គផ្ដាច់ព្រ័ត្រ នឹងរកឃើញនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦។
រំលឹកថា ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ជើងឯកថ្នាក់ខេត្ត លើកទី១៩ ឆ្នាំ២០២៥-២៦ បានទៅលើក្រុមមន្ទីរ អយក ខេត្តកំពង់ចាម ក្រោយយកឈ្នះក្លិបបាល់ទាត់ឡាយអ៊ិនឃីង ខេត្តសៀមរាប ២-១ នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងពហុកីឡដ្ឋានជាតិ អូលាំពិក នារាត្រីថ្ងៃទី២១ ធ្នូ ២០២៥។
ប្រវត្តិក្រុមដែលធ្លាប់ឈ្នះជើងឯកថ្នាក់ខេត្ត រួមមាន៖
- ២០១៨៖ សាលាបាល់ទាត់ជាតិបាទី
- ២០១៩៖ ត្បូងឃ្មុំ
- ២០២០៖ ព្រៃវែង
- ២០២១៖ កោះកុង
- ២០២២៖ ភ្នំពេញហ្គាឡាក់ស៊ី
- ២០២៣-២៤៖ កំពង់ចាម
- ២០២៤-២៥៖ ត្បូងឃ្មុំ
- ២០២៥-២៦៖ កំពង់ចាម
- ២០២៦-២៧៖ ត្បូងឃ្មុំ៕


