បាត់ដំបង÷ ក្រោយកិច្ចប្រជុំពិភាក្សារដ្ឋបាលខេត្តបាត់ដំបងត្រៀមលើកយកមុខម្ហូបខ្មែរប្រចាំតំបន់ជាច្រើនមុខមកតាំងបង្ហាញ សម្រាប់ភ្ញៀវទេសចរភ្លក់ និងពិសារក្នុងពិធីចូលឆ្នាំសាកល ២០១៦-២០២៧ខាងមុខ។

ក្រោយកិច្ចប្រជុំពិភាក្សាកន្លងមកថ្មីៗនេះដឹកនាំដោយឯកឧត្តម សុខ លូ អភិបាលខេត្ត ខេត្តបាត់ដំបង ត្រៀមរៀបចំពិធីបុណ្យឆ្លងឆ្នាំសកល ២០២៦-២០២៧ មានរយៈពេលពីរថ្ងៃគឺនៅថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៦ នាពេលខាងមុខ។

ក្នុងឱកាសអបអរពិធីបុណ្យឆ្លងឆ្នាំសកលខាងមុខនេះ រដ្ឋបាលខេត្តបាត់ដំបង ក៏បានត្រៀមរៀបចំតាំងពិព័រណ៍ម្ហូបអាហារ បង្អែមខ្មែរជាច្រើនមុខ និងដ៏សម្បូរបែបរបស់អ្នកបាត់ដំបង ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិឲ្យចូលលេងកំសាន្តឲ្យបានច្រើនស្គាល់ឲ្យកាន់តែច្បាស់ពីរសជាតិម្ហូបប្រចាំតំបន់ ពិសេសបង្កើនបរិយាកាសសប្បាយរីករាយរួមគ្នាជាមហាគ្រួសាររឹងមាំតែមួយក្រោមបរិយាកាសរាត្រីស្រមោលសគ្របដណ្តប់រាងកាយមិនអាចបំភ្លេចបាន។
ក្រៅពីនេះកម្មវិធីក៏មានការរៀបចំឲ្យមាននៅការលេងល្បែងកំសាន្តប្រជាប្រិយសប្បាយៗ ការប្រគុំតន្ត្រីច្រើនទម្រង់ និងការតាំងបង្ហាញផលិតផល ភូមិមួយផលិតផលមួយរបស់អ្នកខេត្តបាត់ដំបងផងដែរ៕

អត្ថបទ÷ ដំបងក្រញូង

