
សមាគមបាល់ទាត់ស៊ីរី ចេញមុខការពារលោក Hanna Hattab អាជ្ញាកណ្តាលអន្តរជាតិរបស់ខ្លួន បន្ទាប់ពីរូបលោកបានជួបហេតុការណ៍មួយ អំឡុងពេលកាត់ក្តីលើទីលាន និងរងការផ្សព្វផ្សាយព័ត៌មានមិនពិតលើបណ្តាញសង្គម។

ក្រោយពិនិត្យស្ថានភាពសុខភាពរួចរាល់ លោក Hanna Hattab បានបដិសេធទាំងស្រុងចំពោះពាក្យចចាមអារ៉ាមទាំងឡាយដែលកំពុងចែកចាយលើបណ្តាញសង្គម។ ដើម្បីស្វែងរកការពិត និងចាត់វិធានការតាមនីតិវិធី សមាគមបាល់ទាត់ស៊ីរីបានទាក់ទងជាផ្លូវការទៅកាន់ សហព័ន្ធបាល់ទាត់អាស៊ី (AFC) ដើម្បីស្នើសុំរបាយការណ៍សំខាន់ៗចំនួន ៣ រួមមាន ទី១ បាយការណ៍វេជ្ជសាស្ត្ររបស់អាជ្ញាកណ្តាល, របាយការណ៍របស់មន្ត្រីគ្រប់គ្រងការប្រកួត និងរបាយការណ៍របស់អ្នកវាយតម្លៃអាជ្ញាកណ្តាល ។
សមាគមបាល់ទាត់ស៊ីរី បានបញ្ជាក់បន្ថែមថា ខ្លួននឹងប្រកាសលទ្ធផលជាផ្លូវការជូនសាធារណជនភ្លាមៗនៅពេលទទួលបានរបាយការណ៍ទាំងនេះ ព្រមទាំងអំពាវនាវឱ្យអ្នកគាំទ្រតាមដានតែព័ត៌មានពីប្រភពផ្លូវការប៉ុណ្ណោះ។
សូមជម្រាបថា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅ មានការចុះផ្សាយលើបណ្តាញសង្គម (ប្រភពបរទេស) ថាលោក Hanna Hattab អាជ្ញាកណ្តាលកម្រិតអន្តជាតិរបស់ប្រទេសស៊ីរី បានចូលកាត់ក្តីទាំងស្ថានភាពស្រវឹង និងត្រូវបានប្តូរចេញឱ្យសម្រាក់ ក្នុងជំនួបពានរង្វាន់ AFC Champions League Two៕


