កម្រាលព្រំមួយដែលមានអាយុកាលរហូតដល់ ៦០០ឆ្នាំ ត្រូវបានដាក់លក់ដេញថ្លៃក្នុងតម្លៃជាង ៥លានដុល្លាអាមេរិក។
កម្រាលព្រំនេះត្រូវបានអ្នកជំនាញអះអាងថា ជាកម្រាលព្រំដែលស្ថិតក្នុងរាជវាំងរបស់ប្រទេសចិន ហើយគ្រោងដាក់លក់ដេញថ្លៃនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។ អ្នកជំនាញបានបន្ដទៀតថា កម្រាលព្រំនេះនឹងអាចលក់ដេញថ្លៃក្នុងតម្លៃចាប់ពី ៤លានដុល្លា រហូតដល់ ៥លាន៤សែនដុល្លាអាមេរិក។

កម្រាលព្រំនេះមានប្រវែង ៥គុណនឹង៤ម៉ែត្រ ធ្លាប់បានដាក់ក្រោមព្រះរាជបល្ល័ង្គរបស់ព្រះចៅ អធិរាជ ក្នុងព្រះរាជវាំងប្រទេសចិន កាលពីសម័យរាជវង្សមីង ឆ្នាំ ១៣៨៤-១៦៤៤ ហើយត្រូវបានត្បាញនៅក្នុងសតវត្សទី ១៦។ អត្ថន័យរូបភាពលើកម្រាលព្រំនេះបានបង្ហាញពីទំនាក់ទំនងរវាងច្បាប់នៃឋានសួគ៌ និងបង្ហាញពីអំណាចដ៏អស្ចារ្យដោយសត្វនាគដ៏ធំ។

នេះមិនមែនជាកម្រាលព្រំរាជវង្សមីង ដំបូងដែលត្រូវដាក់លក់ដេញថ្លៃនោះទេ ព្រោះកម្រាលព្រំដែលបន្សល់ទុកពីរាជវង្សមីងមួយទៀតធ្លាប់បានលក់ដេញថ្លៃក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីឆ្នាំ២០២០ ក្នុងតម្លៃ ១លាន៧សែនដុល្លាអាមេរិក៕
ប្រភព៖ Livik
សូមទស្សនាវីដេអូខាងក្រោម៖

