យោងតាមការផ្សាយរបស់ PBE Media បានផ្សាយឱ្យដឹងពីតារា TVB ចំនួន៥ ដួងដែលទទួលបានតម្លៃថតខ្ពស់ជាងគេបំផុត។ ខាងក្រោមនេះគឺនាគទាំង៥ ដែលមានថ្លៃខ្លួនខ្ពស់ជាងគេ៖
១. Moses Chan
![](https://cdn.troryorng.com/wp-content/uploads/2022/01/28133041/Moses_toppaid.jpg)
តារាសម្ដែងរូបនេះគឺជាតារាដែលមានភាពស្មោះត្រង់ខ្លាំងចំពោះ TVB រយៈពេល២០ឆ្នាំជាងកន្លងមកនេះ ទោះជាមានការស្នើសុំនិងផ្ដល់ឱកាសការងារជាច្រើននៅក្នុងប្រទេសចិនក្ដី។ ដើម្បីជាកាដូចំពោះភាពស្មោះត្រង់ TVB បានផ្ដល់តម្លៃលុយដ៏ច្រើនសន្ធឹកសន្ធាប់ដល់លោកដោយមួយឆ្នាំទទួលបានប្រមាណ 3,994,378.92 ដុល្លារអាមេរិក។ ទឹកប្រាក់នេះមិនរាប់បញ្ចូលប្រាក់ចំណូលដែលលោកបានទទួលពីកុងត្រាជា Presenter និងការងារផ្សេងៗទៀត។ ដូច្នេះមិនចម្លែកនោះទេ ដែលលោកអាចទ្រាំទ្រជាមួយនឹងតម្លៃឈ្មួលដ៏ថ្លៃ S$17K (ប្រមាណ12,575.83ដុល្លារ) ក្នុងមួយខែ
២. Kenneth Ma
![](https://cdn.troryorng.com/wp-content/uploads/2022/01/28133042/Kenneth_toppaid.jpg)
ស្ថិតក្នុងលំដាប់ទីពីរគឺតារាសម្ដែងវ័យ ៤៧ឆ្នាំ Kenneth ដែលប៉ុន្មានឆ្នាំចុងក្រោយប្រជាប្រិយភាពលោកល្បីល្បាញយ៉ាងខ្លាំង។ ភាពយន្តដែលលោកសម្ដែង The Exorcist’s Meter ឬតាក់ស៊ីចាប់ខ្មោច (ឆ្នាំ2017) និង Big White Duel ឬអ្នកខ្លាំងអាវស (ឆ្នាំ2019) ល្បីល្បាញខ្លាំងណាស់ ពិសេសរឿងអាស្រូវដែលអតីតមិត្តស្រី Jacqueline Wong ក្បត់លោក រឹតតែជួយឱ្យតួនាទីរបស់លោកកាន់តែល្អ ក្នុងនាមជាបុរសស្មោះត្រង់ម្នាក់។
៣. Vincent Wong
![](https://cdn.troryorng.com/wp-content/uploads/2022/01/28133040/Vincent_toppaid.jpg)
អ្នកគាំទ្រប្រាកដជាសង្ឃឹមថា កុមារមាសរបស់ TVB ស្ថិតនៅលើបញ្ជីចំណាត់ទីមួយ ប៉ុន្តែបុរសវ័យ ៣៨ឆ្នាំ Vincent Wong បានបែងចែកការងាររវាងហុងកុង និងប្រទេសចិន ដែលនេះអាចជាមូលហេតុមួយដែលធ្វើឱ្យតម្លៃខ្លួនដែលលោកទទួលបានតិចជាងគេ។
៤. Wayne Lai
![](https://cdn.troryorng.com/wp-content/uploads/2022/01/28133040/Wayne_toppaid.jpg)
តារាសម្ដែងវ័យ៥៧ឆ្នាំ ដែលអ្នកគាំទ្រកម្ពុជាស្គាល់ហៅថាជ្រូកបា៉ជេ បានកាត់បន្ថយការងារការងាររបស់លោកច្រើននាប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលអាចនិយាយបានថានេះគឺជាមូលហេតុដែលធ្វើលោកស្ថិតក្នុងតំណែងទី៤។ ខណៈដែលប្រាក់បៀរ៍វត្សរបស់ Wayne មិនសូវជាគាប់ប្រសើរបើប្រៀបនឹង Moses សារព័ត៌មានហុងកុងបានសង្កេតឃើញថាតារារូបនេះនៅជ្រមុជរកលុយនៅឡើយទេ។
យោងតាមរបាយការណ៍របស់សារព័ត៌មានក្នុងស្រុកចំណូលជាច្រើនរបស់លោកគឺបានមកពីការចូលរួមកម្មវិធីនៅប្រទេសចិន ក៏ដូចជាការសម្ដែងកំប្លែងផ្សេងៗទៀត។
៥. Ruco Chan
![](https://cdn.troryorng.com/wp-content/uploads/2022/01/28133041/Rocu_toppaid.jpg)
ស្ថិតក្នុងលំដាប់ទីពីរ តារាសម្ដែងវ័យ៤៤ឆ្នាំ សាងបាននូវភាពល្បីល្បាញបំផុតកាលពីឆ្នាំ២០១៦ គាត់បានឈ្នះពានរង្វាន់ Best Actor ក្នុងកម្មវិធី TVB Awards តាមរយៈការសម្ដែងរឿងភាគ A Fist Within Four Walls ឬ កណ្ដាប់ដៃជ្រែកជញ្ជាំង។
យោងតាមសារព័ត៌មានបានផ្សព្វផ្សាយថា Ruco បានព្យាយាមពិភាក្សាជាមួយនឹងក្រុមហ៊ុនដើម្បីទទួលបានប្រាក់កម្រៃប្រចាំខែខ្ពស់ ព្រោះកុងត្រារបស់លោកនឹងបញ្ចប់នៅក្នុងឆ្នាំ២០២១នេះ ប៉ុន្តែការពិភាក្សានោះមិនបានសម្រេចនោះទេ ប៉ុន្តែលោកបានចេញមកបដិសេធពាក្យចចាមអារ៉ាមនោះហើយនិយាយថាលោកទទួលបានប្រាក់ខែល្អហើយ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺមានពាក្យចចាមអារ៉ាមថា TVB បានកាត់បន្ថយឈុតសម្ដែងរបស់លោកក្នុងរឿង Falling in Love With You During Childhood និង Invisible Team ដែលធ្វើឱ្យមនុស្សជាច្រើនមានចម្ងល់ថាតើ TVB ពិតជាកាត់បន្ថយឈុតសម្ដែងលោកដើម្បីលើក Vincent Wong៕
ទស្សនាវីដេអូខាងក្រោម៖
![Telegram-Troryorng](https://troryorng.com/wp-content/uploads/2021/05/Troryorng-Telegram-1-1024x126.jpeg)