បណ្ដាញសង្គម Weibo ចិនកំពុងតែក្ដៅគគុកក្រោយបែកធ្លាយសំឡេងសម្ងាត់ Du Meizhu ដែលត្រូវជាអតីតមិត្តស្រី Khris Wu និងជាអ្នកប្ដឹងតារាល្បីរូបនេះរហូតជាប់ឃុំឃាំង ដោយសារតែក្នុងសារនោះបានបង្ហាញថានាងគ្មានភស្តុតាងអ្វីចាប់កំហុសតារាប្រុសរូបនេះឡើយ ដូច្នេះបានសេចក្ដីថានាងកំពុងតែសម្ដែងធ្វើជាជនរងគ្រោះក្នុងគោលបំណងបំផ្លាញកិត្តិយសនិងកេរ្តិ៍ឈ្មោះអតីតសមាជិកក្រុមចម្រៀង EXO រូបនេះ។
![](https://cdn.troryorng.com/wp-content/uploads/2022/03/28121431/1247253-1024x711.jpg)
សារសំឡេងនោះបានបញ្ជាក់ថានាងគ្មានភស្តុតាងអ្វីទៅចោទប្រកាន់ Kris Wu នោះឡើយ ហើយឱកាសឈ្នះមានត្រឹមតែ ៥០%-៥០% ប៉ុណ្ណោះបើសិនជាត្រូវតវ៉ាគ្នាលើតុលាការ។ តាមរយៈសារនោះក៏បានបង្ហាញឱ្យដឹងដែរថានាង Du Meizhu ធ្លាប់បានចរចាដើម្បីដោះដូរប្រាក់ពី Kris ចំនួន៨លានយ័ន តែមិនបានសម្រេច។
សារសំឡេងដែលកំពុងតែក្លាយជាភស្តុតាងមួយថ្មីនេះបានបែកធ្លាយចេញមកក្រៅ ដោយអតីតមិត្តភក្តិរបស់នាង (Du Meizu) ក៏ទម្លាយចេញមកឲ្យសាធារណជនបានជាពិសេសនោះក្នុងសារសំឡេងនោះអតីតមិត្តស្រីរបស់ Kris Wu រូបនេះបាននិយាយថា Kris មិនធ្លាប់គេងជាមួយនឹងអនីតិជននោះទេ ហើយរូបនាងក៏មិនមានភស្តុតាងអ្វីដែរ។
![](https://cdn.troryorng.com/wp-content/uploads/2022/03/28121429/Du-Meizhu.jpg)
ចំពោះករណីនេះ Du Meizhu បានចេញមកបដិសេធលើបណ្ដាញសង្គម Weibo ព្រមទាំងស្នើឱ្យអ្នកដែលតាមដានរឿងនេះទាំងអស់បន្តតាមដានជាបន្តទៀត កុំអាលកាត់សេចក្ដីដរាបណាតុលាការមិនទាន់កាត់ក្ដី។
![](https://cdn.troryorng.com/wp-content/uploads/2022/03/28121430/20210723_mainpic_weibo_ig.jpg)
បច្ចុប្បន្ន Kris Wu នៅតែជាប់ឃុំក្នុងពន្ធនាគារ ដើម្បីទុកឱកាសឲ្យប៉ូលិសស៊ើបអង្កេតពីករណីនេះ ប៉ុន្តែសមត្ថកិច្ចប៉ូលិសមិនបានរាយការណ៍អ្វីបន្ថែមទាក់ទងនឹងករណីនេះនៅឡើយទេ ខណៈដែលសាធារណជនកំពុងតែរង់ចាំនិងចង់ដឹងការពិតពាក់ព័ន្ធនឹងរឿងនេះ៕
![](https://cdn.troryorng.com/wp-content/uploads/2022/03/28121427/Kris-Wu-2-1024x640.jpg)
ប្រភព៖ KBIZoom
![Telegram-Troryorng](https://troryorng.com/wp-content/uploads/2021/05/Troryorng-Telegram-1-1024x126.jpeg)