យោងតាមការចុះផ្សាយរបស់គេហទំព័រ stadiumdb បានឲ្យដឹងថាពហុកីឡដ្ឋានមរតកតេជោ របស់ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ៦ ក្នុងចំណោមកីឡដ្ឋានទាំង២៣ ជុំវិញពិភពលោក ជាកីឡដ្ឋានល្អប្រចាំឆ្នាំ ២០២១។

ទិន្នន័យបានមកពីការបោះឆ្នោតសរុបចំនួន ១២,៨៧៣សំឡេង ខណ:ពហុកីឡដ្ឋានមរតកតេជោ ឈរលេខរៀងទី៦ទទួលបាន ៨,៨២៥សំឡេង ចំណែកឯលេខ១បានទៅលើ Estadio El Sadar របស់ក្លិប Osasuna ប្រទេសអេស្ប៉ាញ ទទួលបានរហូតដល់ ៤១,៤១៥សំឡេង

ពហុកីឡដ្ឋានមរតកតេជោ មានទីតាំងស្ថិតនៅជាយខាងជើងនៃរាជធានីភ្នំពេញ ដែលមានដំបូលរាង«ប្រណម»ដែលមានកម្ពស់ ៩៩ ម៉ែត្រ ហើយបានដាក់បញ្ចូលនូវធាតុផ្សំសំណង់បុរាណខ្មែរមួយចំនួន មើលទៅហាក់ដូចជាសំពៅដ៏ធំមួយគ្រឿងប្រុងនឹងចេញដំណើរទៅកាន់មហាសមុទ្រ៕

ពហុកីឡដ្ឋានមរតកតេជោ
កីឡដ្ឋានកំពូលទាំង 3
Telegram-Troryorng
Share.