ក្លិបបាល់ទាត់អង្គរថាយហ្គឺរ​ បានចេញសេចក្តីប្រកាសថាកីឡាករ Naoki Maeda នឹងត្រូវធ្វើដំណើរទៅប្រទេសជប៉ុននៅក្នុងសប្ដាហ៍នេះ ដើម្បីពិនិត្យស្ថានភាពនៃរបួសជង្គង់របស់ខ្លួន ដែលបានប៉ះទង្គិចកាលប្រកួតនៅក្នុងពានរង្វាន់មិត្តភាពមុនបើករដូវកាល Cambodia Airways Cup 2022​ កន្លងទៅ។

កីឡាករសញ្ជាតិជប៉ុន​ពាក់ស្លាកលេខ ៦ Naoki Maeda បានផ្លាស់ប្ដូរចេញភ្លាមៗនៅវគ្គទី​ ១​​​ ក្នុងការប្រកួតទល់នឹងបឹងកេត កាលពីថ្ងៃទី ១៦ ខែ កម្ភៈ ឆ្នាំ ២០២២ នឹងបានបញ្ជូនទៅពិនិត្យស្ថានភាពរបួសភ្លាមៗនៅថ្ងៃដដែល។ ឆ្លងកាត់ការពិនិត្យដោយគ្រូពេទ្យជំនាញ បានបញ្ជាក់ថាវាមិនមែនជារបួសដាច់សរសៃជង្គង់ ACL នោះទេ។

ទោះជាយ៉ាងនេះក្ដី ក្លិបបានសម្រេចបញ្ជូនកីឡាករ Naoki ទៅកាន់ប្រទេសជប៉ុននៅក្នុងសប្ដាហ៍នេះ ដើម្បីពិនិត្យ និងព្យាបាលជង្គង់របស់គេឲ្យកាន់តែច្បាស់ ជៀសវាងរបួសកាន់ធ្ងន់ជាងមុខ៕

Telegram-Troryorng
Share.