កាលពីប៉ុន្មានឆ្នាំមុនវិស័យចម្រៀង K-pop បានរីកសាយភាពប្រជាប្រិយភាពល្បីល្បាញ រហូតមានហ្វេនទូទាំងពិភពលោក ដែលឈ្លក់វង្វេងជាមួយនឹងចម្រៀង ក្បាច់រាំ ស្ទាយ៍ ហ្វេហ្សិន សម្លៀកបំពាក់ ជាដើម ជាពិសេសស្ទាយម៉ូដសក់របស់តារាៗក៏ជាប្រធានបទគួរឱ្យចាប់អារម្មណ៍សម្រាប់អ្នកគាទ្រផងដែរ។
យ៉ាងណាមិញ នៅពេលថ្មីៗនេះ ហ្វេនរបស់ K-pop ប្រាកដជាភ្ញាក់ផ្អើលចំពោះការបង្ហាញវត្តមានរបស់ក្រុមចម្រៀង 2NE1 និងជាពិសេសចាប់អារម្មណ៍តារាចម្រៀង Sandara Park ដែលជាតារាចម្រៀងពូកែលេងស្ទាយម៉ូដសក់ប្លែកគេនៅក្នុងក្រុម។ តាមរយៈម៉ូដសក់ប្លែកៗទាំង ៥នេះ ទើបហ្វេនដាក់ឈ្មោះឱ្យថា ជាកំពូលអ្នកលេងម៉ូដសក់នៅ K-pop (ស្ទាវ K-pop ក៏ថាបាន…)។
តោះដើម្បីកុំឱ្យខាតពេលយូរ មកទស្សនាពីម៉ូដសក់របស់ Sandara Park ពីសមាជិកក្រុមចម្រៀង 2NE1 ថាតើប្លែកបែបណាខ្លះ?
1-ម៉ូតផ្លែប៉ោម (Apple hair)
2-សក់ត្រងោលពាក់កណ្ដាល (Half-shaved head)
3-ខ្លីមួយចំហៀង វែងមួយចំហៀង (Half-short, half-long hair)
4-សក់ដើមត្នោត (Palm tree hair)
5-សក់ស៊ុបពើសៃយ៉ា (Vegeta hair)
ចុះហ្វេនវិញ តើម៉ូដសក់ Sandara Park មួយណាដែលអ្នកចូលចិត្តជាងគេ?
អត្ថបទពាក់ព័ន្ធ៖
ដឹងការពិតហើយ! មូលហេតុ 2NE1 រំសាយក្រុមព្រោះតែសមាជិកមានជម្លោះនឹងផលិតកម្ម YG…
នៅពីក្រោយរូបថតញ៉ាំចេក របស់តារាចម្រៀង Sandara Park មានអាថ៌កំបាំងសំខាន់មួយ!