អាមេរិក – តារាសម្ដែងស្រី Amber Heard យកដៃជូតទឹកភ្នែកក្រោយពេលដែលការកាត់ក្ដីនៅតុលាការរំលឹកពីទំនាក់ទំនងស្នេហាចាស់រវាងនាងនិងកំពូលមហាសេដ្ឋី Elon Musk។
បច្ចុប្បន្ននេះកំពូលតារាសម្ដែងដ៏ល្បីទាំងពីរដួងគឺ Johnny Depp និង Amber Heard កំពុងតែឈ្លោះទាស់ទែងគ្នាឡើងតុលាការ ដោយភាគីទាំងសងខាងសុទ្ធតែបានចោទប្រកាន់គ្នាទៅវិញទៅមក។ នៅក្នុងរឿងក្ដីនេះតួអង្គមហាចោរសមុទ្រ បានប្ដឹងទាមទារសំណងពីអតីតភរិយារបស់ខ្លួននូវទឹកប្រាក់ ៥០លានដុល្លារដោយសារតែភរិយាបានយកឈ្មោះលោកទៅបរិហារកេរ្តិ៍លើកាសែត Washington Post ខណៈដែល Amber ក៏បានប្ដឹងទារសំណងពី Johnny Depp នូវទឹកប្រាក់រហូតដល់១០០លានដុល្លារ ដែលលោកធ្វើឱ្យខូចខាតកិត្តិយសរបស់ខ្លួន ក្រោយលោកបានហៅនាងថាជាមនុស្សកុហកបោកប្រាស់។
Christian Carino អតីតភ្នាក់ងារមើលថែទាំ Johnny Depp ត្រូវបានតុលាការសួរនាំទាក់ទងនឹងរឿង Email ដែល Amber Heard បានផ្ញើសារទៅរកលោក ក្រោយពេលដែលនាងបានបែកគ្នាជាមួយនឹងម្ចាស់ក្រុមហ៊ុន Tesla។ លោក Musk និង Amber បានទាក់ទងគ្នាជាច្រើនខែក្រោយពីនាងបែកពី Depp កាលពីអំឡុងខែឧសភា ឆ្នាំ២០១៦ នេះបើតាមការសម្ដីរបស់ Christian ប្រាប់តុលាការ។
បន្ទាប់ពីបែកគ្នាជាមួយនឹង Elon Musk កាលពីខែសីហា ឆ្នាំ២០១៧ Amber បានផ្ញើ emails ទៅ Christian ប្រាប់លោកថាកំពុងតែដោះស្រាយរឿងបែកគ្នា ថែមទាំងនិយាយទៀតថា នាងស្អប់ដែលរឿងគ្រប់យ៉ាងត្រូវបែកធ្លាយជាសាធារណៈ នាងថានាងកើតទុក្ខទៀតផង។
ឆ្លើយតបទៅ Amber វិញ Christian បាននិយាយថា «នាងមិនបានស្រលាញ់គេទេ។ នាងប្រាប់ខ្ញុំ១០០០ដងហើយថានាងគ្រាន់តែមានអារម្មណ៍ឯកា បើចាប់ផ្ដើមដំបូងឡើយនាងមិនមានអារម្មណ៍អីជាមួយគេផង តើនាងចាំបាច់អីមានអារម្មណ៍កើតទុក្ខ?
បន្ទាប់ពីឮពាក្យដែល Chirstian Carino និយាយនៅក្នុងតុលាការ Amber បានយកដៃជូតទឹកភ្នែកប៉ុន្តែនាងមិនមាននិយាយអ្វីនោះទេ៕
អត្ថបទទាក់ទងនឹង Amber Heard៖
- Johnny Depp ប្ដឹងបកអតីតភរិយាយក៥០លានដុល្លារ និងបដិសេធបណ្ដឹងប្រើហិង្សាលើអតីតភរិយា
- Johnny Depp ទទួលស្គាល់ថាលេងថ្នាំ និងផ្ញើសារចង់ជ្រមុជទឹក អតីតប្រពន្ធ Amber ឱ្យស្លា.ប់រួចយកទៅដុតចោល
- ក្រោយផ្ទុះជម្លោះនឹង Johnny Depp មនុស្ស២លាននាក់ជុំវិញពិភពលោកស្នើដក Amber Heard ចេញ
ប្រភព៖ Metro.co.uk